គេហទំព័រសុខភាពកុមារ KidsHealth និយាយថា ជាធម្មតា ការរាក មិនមែនជាសញ្ញានៃជំងឺធ្ងន់ធ្ងរចំពោះកុមារទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប៉ុន្តែ វាចាំបាច់ណាស់ក្នុងការធ្វើឲ្យប្រាកដថា ប្រសិនបើកូនរបស់អ្នកមានរោគរាករូស ការបាត់បង់ជាតិទឹក និងសារធាតុចិញ្ចឹមត្រូវបានជំនួសឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាវិញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដោយផ្អែកទៅលើភាពធ្ងន់ធ្ងរនៃការរាករូស គេហទំព័រសុខភាពកុមារ KidsHealth បានណែនាំថា ៖
- បន្តរបបអាហារទៀងទាត់របស់កូនអ្នក និងផ្តល់វត្ថុរាវបន្ថែមទៀត។
- ផ្តល់ទឹកដោះម្តាយ ឬទឹកដោះគោបន្ថែមដល់ទារក។
- ផ្តល់ជាតិទឹកក្នុងមាត់ដើម្បីជំនួសវត្ថុរាវដែលបាត់។
- ជៀសវាងភេសជ្ជៈផ្អែម។
- ឲ្យកូនសម្រាកឲ្យបានច្រើន។
ប្រសិនបើកូនរបស់អ្នកក្អួតម្តងហើយម្តងទៀត ការរាកមានឈាម ឬឈឺពោះធ្ងន់ធ្ងរ សូមស្វែងរកការព្យាបាលភ្លាមៗ៕