វីរុស papillomavirus (HPV) របស់មនុស្សត្រូវបានចម្លងតាមរយៈទំនាក់ទំនងផ្លូវភេទ ឬស្បែកទៅស្បែក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកនិយាយថា ដោយសារវាអាចមិនមានរោគសញ្ញា ទាំងបុរស និងស្ត្រីអាចឆ្លងវីរុស HPV ដោយមិនដឹងខ្លួន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ HPV រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានណែនាំថា ៖
- អ្នកអាចជ្រើសរើសមិនរួមភេទ។
- រួមភេទដោយប្រើស្រោមអនាម័យ។
- ប្រសិនបើអ្នករួមភេទ កំណត់ចំនួនដៃគូដែលអ្នកមាន។
- ជ្រើសរើសដៃគូដែលមិនមានដៃគូរួមភេទ ឬតិច។
- ភ្នាក់ងារបាននិយាយថា ប្រសិទ្ធភាពនៃស្រោមអនាម័យក្នុងការការពារប្រឆាំងនឹងវីរុស HPV គឺមិនច្បាស់ទេ។
- ចាក់ថ្នាំបង្ការតាមការណែនាំរបស់គ្រូពេទ្យ។
- ទៅជួបពេទ្យដើម្បីពិនិត្យសុខភាពជាប្រចាំ។
ជំងឺមហារីកដែលបណ្តាលមកពីមេរោគ HPV មិនបង្កឲ្យមានរោគសញ្ញាណាមួយរហូតដល់ជំងឺមហារីកនោះវិវត្តន៍ដល់ដំណាក់កាលចុងក្រោយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូច្នោះអ្នកត្រូវធ្វើការពិនិត្យរកបញ្ហាសុខភាពដែលបង្កដោយមេរោគ HPV ដើម្បីធ្វើការការពារទុកជាមុន និងដើម្បីបង្កើនឱកាសនៃការរស់រានមានជីវិតឲ្យបានយូរអង្វែងបានផងដែរ៕