ជំងឺរលាកសន្លាក់ គឺជាការប្រមូលផ្តុំនៃជំងឺសន្លាក់រួមគ្នា ដែលប៉ះពាល់ដល់មនុស្សពេញវ័យជាង ៥០ លាននាក់ និងកុមារចំនួន ៣០០ ០០០ នាក់នៅសហរដ្ឋអាមេរិក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មូលនិធិជំងឺរលាកសន្លាក់បាននិយាយថា ការឈឺសន្លាក់ ការហើម ឬការឡើងរឹងដែលអាចកើតឡើងដោយជំងឺរលាកសន្លាក់អាចធ្វើឲ្យអ្នកជំងឺចុះខ្សោយ ល្ហិតល្ហៃ និងពិបាកក្នុងខ្លួន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីគ្រប់គ្រងជំងឺរលាកសន្លាក់ទៅលើដៃ មូលនិធិជំងឺរលាកសន្លាក់បង្ហាញនូវគោលការណែនាំដូចខាងក្រោមនេះ ៖
- ប្រើកញ្ចប់ត្រជាក់ដើម្បីស្អំស្ពឹកសន្លាក់ និងបន្ថយការហើម។
- ចំពោះការរលាកគួរឲ្យកត់សម្គាល់ កញ្ចប់កម្តៅអាចផ្តល់នូវការធូរស្បើយ។
- ធ្វើឲ្យដៃមិនសូវកម្រើកដោយការរុំ ឬចងទប់តិចៗ។
- ប្រើឧបករណ៍ជំនួយដែលគ្រូពេទ្យណែនាំ ប្រសិនបើអ្នកមានបញ្ហាក្នុងការចាប់យក ឬកាន់របស់របរ៕