ភាពស្លេកស្លាំង គឺជារោគឈាមមួយប្រភេទ ដែលត្រូវបានសម្គាល់ដោយសារកង្វះនៃកោសិកាឈាមក្រហម ឬអេម៉ូក្លូប៊ីន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិទ្យាស្ថានសុខភាពជាតិ (NIH) និយាយថា ភាពស្លេកស្លាំង វាអាចធ្វើឲ្យមនុស្សមានអារម្មណ៍ហត់នឿយ និងយឺតយ៉ាវ។
ដើម្បីការពារ ឬប្រឆាំងនឹងភាពស្លេកស្លាំង មនុស្សត្រូវតែទទួលបានជាតិដែកគ្រប់គ្រាន់។ ការទទួលទានរបបអាហារដែលមានតុល្យភាព ឬទទួលទានអាហារបំប៉ន គឺជាវិធីសាមញ្ញបំផុត ដើម្បីទទួលបានការផ្គត់ផ្គង់ជាតិដែកទៀងទាត់ និងត្រឹមត្រូវ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រភពចំណីអាហារល្អបំផុតនៃជាតិដែក គឺសាច់ក្រហម បសុបក្សី ត្រី និងសំបកខ្យង។ អាហារដែលមានជាតិដែកខ្ពស់ផ្សេងទៀតរួមមានសណ្តែក សណ្តែកដី តៅហ៊ូ និងបន្លែស្លឹកបៃតងចាស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សម្រាប់ស្ត្រីមានផ្ទៃពោះ វិទ្យាស្ថានសុខភាពជាតិ និយាយថា ជាតិដែកបន្ថែមគួរតែត្រូវបានគេប្រើប្រាស់ដើម្បីការពារភាពស្លេកស្លាំង និងលទ្ធភាពនៃការផ្តល់កំណើតដល់កុមារដែលខ្វះជាតិដែក៕