សាលាវេជ្ជសាស្ត្រហាវើត (Harvard Medical School) និយាយថា ជាងពាក់កណ្តាលនៃមនុស្សវ័យចំណាស់មានការទាក់ទងនឹងការទល់លាមកជាទៀងទាត់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រាប់ចាប់ពីការខ្វះជាតិសរសៃ និងជាតិទឹករហូតដល់ការមិនអើរពើនឹងការជម្រុញឲ្យ “ទៅបង្គន់” ការទល់លាមកអាចមានមូលហេតុជាច្រើន។ ខណៈពេលដែលថ្នាំបញ្ចុះលាមក គឺជាមធ្យោបាយដ៏លឿននោះ យើងមានវិធីព្យាបាលផ្សេងទៀតសម្រាប់ការទល់លាមក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សាលាវេជ្ជសាស្ត្រហាវើតបានណែនាំឲ្យអ្នកគ្រប់គ្រងការទល់លាមកតាមរយៈរបបអាហារ និងរបៀបរស់នៅដូចខាងក្រោមនេះ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- រក្សាសំណើមក្នុងរាងកាយជាមួយការញ៉ាំទឹក ៤ ទៅ ៦ កែវក្នុងមួយថ្ងៃ។
- កំណត់កាហ្វេ និងទឹកក្រូច។
- ញ៉ាំអាហារមានជាតិសរសៃ (បន្លែ និងផ្លែឈើ) ដោយការទទួលបានជាតិសរសៃយ៉ាងហោចណាស់ ២៥ ក្រាមជារៀងរាល់ថ្ងៃ។
- កំណត់កាលវិភាគទៅបង្គន់ប្រចាំថ្ងៃ។ បន្ទាប់ពីញ៉ាំអាហារពេលព្រឹក គឺជាពេលវេលាល្អប្រសើរបំផុត។
- កុំទប់ ឬប្រឹងខ្លាំងពេក។
ហាត់ប្រាណជាប្រចាំ៕