ក្រុមគ្រូពេទ្យជំនាញបាននិយាយថា ការថែរក្សាមុខរបួសដ៏សំខាន់ និងត្រឹមត្រូវអាចជួយការពារការឆ្លងមេរោគ និងកាត់បន្ថយការភ័យខ្លាច។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មជ្ឈមណ្ឌលគ្រប់គ្រងសុខភាព និងការពារជំងឺសហរដ្ឋអាមេរិកបានបង្ហាញអំពីវិធីថែទាំស្នាមរបួសនៅផ្ទះដោយខ្លួនឯងដូចខាងក្រោមនេះ ៖
- ទុកឲ្យមុខរបួសរុំដោយក្រណាត់ស្អាត រហូតដល់វាឈប់ផលិតជាតិទឹករំអឹល។
- ផ្លាស់ប្តូរបង់រុំ ក្រោយពេលអ្នកត្រូវជូតសម្អាត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- រង់ចាំជាមធ្យម ៤ ថ្ងៃ បន្ទាប់ពីវះកាត់ មុនពេលអ្នកចាប់ផ្តើមងូតទឹក។ សុំឲ្យវេជ្ជបណ្ឌិតរបស់អ្នកប្រាប់ពីពេលវេលាជាក់លាក់ដើម្បីរង់ចាំ។
- កុំត្រាំក្នុងអាងងូតទឹក ឬហែលទឹក រហូតដល់គ្រូពេទ្យបានអនុញ្ញាតិ។
- កុំឲ្យសត្វចិញ្ចឹមចូលជិតដំបៅ។
- កុំប៉ះ ឬអេះដោយដៃរបស់អ្នក។
- ញ៉ាំថ្នាំតាមវេជ្ជបញ្ជា៕