រោគសញ្ញាភ្នែកស្ងួត កើតឡើងនៅពេលដែលភ្នែករបស់អ្នកមិនស្រក់ទឹកភ្នែកបានគ្រប់គ្រាន់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រុមគ្រូពេទ្យជំនាញខាងផ្នែករបស់អាមេរិចនិយាយថា នៅពេលមនុស្សធំមានអាយុច្រើន ពួកគេទំនងជាមានបញ្ហាសុខភាព ដែលបណ្តាលឲ្យភ្នែកស្ងួត ដូចជាជំងឺអូតូអ៊ុយមីន ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាក្រពេញទីរ៉ូអ៊ីត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ថ្នាំមួយចំនួនក៏អាចប៉ះពាល់ដល់សមត្ថភាពរបស់ក្រពេញទឹកភ្នែកដើម្បីដំណើរការបានត្រឹមត្រូវ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្រុមគ្រូពេទ្យជំនាញខាងផ្នែករបស់អាមេរិចបានណែនាំពីវិធីគ្រប់គ្រងបញ្ហាភ្នែកស្ងួតរបស់អ្នក។
- បង្កើនសំណើមនៅក្នុងផ្ទះរបស់អ្នកដោយប្រើម៉ាស៊ីនសំណើម។
- ប្រើវ៉ែនតាពេលអ្នកនៅខាងក្រៅ ដើម្បីការពារភ្នែករបស់អ្នក ពីព្រះអាទិត្យ ខ្យល់ និងអាកាសធាតុអាចធ្វើឲ្យអ្នកកាន់តែស្ងួត។
- ពិចារណាការពាក់វ៉ែនតាជំនួសកែវឡេន។
- ប្រើថ្នាំបន្តក់តាមវេជ្ជបញ្ជា ដើម្បីបង្កើនសំណើមនៅក្នុងភ្នែករបស់អ្នក។
- ថែរក្សាត្របកភ្នែកឲ្យស្អាត។
- សម្រាកភ្នែកឲ្យបានញឹកញាប់៕