មុន កើតពេលឫសសក់ត្រូវបានរារាំងដោយស្បែកដែលងាប់ និងជាតិប្រេង។ បន្ទាប់មក បាក់តេរីចាប់ផ្តើមលូតលាស់ និងធ្វើឲ្យរលាកដល់ស្បែក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ស្នាមមុនកើតឡើងជាធម្មតានៅលើមុខ ប៉ុន្តែក៏អាចមាននៅលើខ្នងទ្រូង ក និងដៃផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បណ្ឌិត្យសភាគ្រូពេទ្យគ្រួសារអាមេរិកាំងលើកឡើងពីមូលហេតុទូទៅទាំងនេះសម្រាប់ការកើតមុន ៖
- ការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលពេញវ័យ មុនវដ្តរដូវរបស់ស្ត្រី ឬអំឡុងពេលមានផ្ទៃពោះ។
- ការប្រើប្រាស់ថ្នាំមួយចំនួន។
- ការប្រើគ្រឿងសំអាងជាពិសេសផលិតផលដែលមានជាតិប្រេងច្រើន ដូចជាឡេ និងផលិតផលថែរក្សាសក់។
- ស្ត្រេសក៏ងាយធ្វើឲ្យកើតមុនដែរ។
- ការកេះ ឬច្របាច់មុនដែលមានស្រាប់។
- ជូតស្បែករបស់អ្នកខ្លាំងពេក។
- មិនញ៉ាំអាហារមានសុខភាពល្អ។
- មិនហាត់ប្រាណ៕