រោគសញ្ញាចាប់ផ្តើម!
សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើតេស្តរកឃើញដំបូង សូមមើលអត្ថបទរបស់យើងជាច្រើនទៀត ដែលធ្លាប់បានចុះផ្សាយជាច្រើនរួចមកហើយ អំពីគោលការណ៍ណែនាំស្តីពីជំងឺមហារីក ដើម្បីរកមើលជំងឺមហារីក។ ប៉ុន្តែសូមចងចាំថា បើទោះបីជាអ្នកមានការធ្វើតេស្តដែលបានផ្តល់អនុសាសន៍ទាំងនេះក៏ដោយ ក៏វានៅតែសំខាន់ក្នុងការទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ។
តើរោគសញ្ញាទូទៅ និងរោគសញ្ញានៃជំងឺមហារីកមានអ្វីខ្លះ?
អ្នកគួរដឹងអំពីសញ្ញាទូទៅ និងរោគសញ្ញានៃជំងឺមហារីកមួយចំនួន។ ប៉ុន្តែ សូមចងចាំថាការមានសញ្ញាទាំងនេះ មិនមែនសុទ្ធតែមានន័យថា អ្នកមានជំងឺមហារីកនោះទេ។ រឿងជាច្រើនទៀតអាចបណ្តាលឲ្យមានសញ្ញា និងរោគសញ្ញាទាំងនេះផងដែរ។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ ហើយស្ថិតក្នុងរយៈពេលយូរ ឬកាន់តែអាក្រក់ សូមទៅជួបគ្រូពេទ្យ ដើម្បីដឹងពីអ្វីដែលកំពុងកើតឡើង។
សញ្ញានៃជំងឺមហារីក
1. ការសម្រកទម្ងន់ដោយមិនដឹងមូលហេតុ
2. ឧស្សាហ៍គ្រុនក្តៅ
3. ចេះតែអស់កម្លាំង
4. ឈឺចាប់
5. ការផ្លាស់ប្តូរស្បែកខុសធម្មតា
6. ការផ្លាស់ប្តូរទម្លាប់ពោះវៀន ឬមុខងារប្លោកនោម (នោម ឬបត់ជើងធំខុសធម្មតា)
7. មានជំងឺដែលមិនជាសះស្បើយ៕