រដូវផ្តាសាយធំកំពុងតែឈានមកដល់ហើយ។ មជ្ឈមណ្ឌលការពារ និងគ្រប់គ្រង ជំងឺសហរដ្ឋអាមេរិកនិយាយថា កុមាររាប់ពាន់នាក់ដែលមានអាយុក្រោម ៥ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺផ្តាសាយក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មជ្ឈមណ្ឌលការពារ និងគ្រប់គ្រង ជំងឺសហរដ្ឋអាមេរិកបានណែនាំឲ្យអនុវត្តតាមការប្រុងប្រយ័ត្នទាំងនេះ ដើម្បីការពារកុមារតូចៗពីរោគផ្តាសាយ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- រក្សាខ្លួនអ្នក និងកុមារឲ្យនៅឆ្ងាយពីមនុស្សឈឺ។
- ប្រសិនបើអ្នកមានរោគសញ្ញាដូចជំងឺផ្តាសាយ ចូរចៀសវាងទាក់ទងជាមួយកុមារដទៃ។
- គ្របច្រមុះ និងមាត់របស់អ្នកនៅពេលអ្នកក្អក ឬកណ្តាស់។
- ញ៉ាំទឹកឲ្យបានច្រើន។
- ព្យាយាមមិនឲ្យប៉ះភ្នែក ច្រមុះ ឬមាត់របស់អ្នក។
- សម្លាប់មេរោគលើផ្ទៃដែលអ្នកប៉ះជាញឹកញាប់នៅក្នុងផ្ទះ។
- គេង និងសម្រាកឲ្យបានគ្រប់គ្រាន់៕