រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកនិយាយថា ការមិនបរិភោគអាហារពេលព្រឹកមិនគួរជាជម្រើសសម្រាប់កុមារទេ ទោះបីពួកគេហត់នឿយយ៉ាងណាក៏ដោយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការញ៉ាំអាហារទៀងទាត់ជួយឲ្យរាងកាយរីកលូតលាស់ និងអភិវឌ្ឍខួរក្បាលបានល្អប្រសើរ។ អាហារពេលព្រឹកដ៏ល្អបំផុតគួរតែមានតុល្យភាពរវាងផ្លែឈើ និងបន្លែដែលមានសុខភាពល្អ ប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ និងទឹកដោះគោ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានណែនាំពីវិធីធ្វើឲ្យអាហារពេលព្រឹករបស់អ្នក និងកូនមានអត្ថប្រយោជន៍បំផុត ៖
- កុំដាក់កម្រិតខ្លួនអ្នក ចំពោះអាហារពេលព្រឹកបែបប្រពៃណី។
- ផ្តល់អាហារដែលកូនៗអ្នកចូលចិត្ត។
- កាត់ផ្លែឈើជាចំនិតៗ ដើម្បីបង្កើតជាអាហារពេលព្រឹកដែលចាំបាច់។
- ដោយសារតែក្មេងកំពុងលូតលាស់ សូមយកចិត្តទុកដាក់ក្នុងការបញ្ចូលប្រូតេអ៊ីនកាបូអ៊ីដ្រាត និងខ្លាញ់គ្រប់គ្រាន់នៅក្នុងអាហារពេលព្រឹក ដើម្បីឲ្យកុមារមានភាពពេញលេញ និងផ្តោតអារម្មណ៍នៅសាលារៀន។
- ប្រសិនបើកូនរបស់អ្នកតែងតែមកយឺត អ្នកត្រូវមានជម្រើសអាហារពេលព្រឹកដែលមានសុខភាពល្អដែលអាចចាប់យកទៅញ៉ាំបាន។ ឧទាហរណ៍ដ៏អស្ចារ្យរួមមានស៊ុត ឬទឹកដោះគោជូរ។
- រៀបចំសម្រាប់អាហារពេលព្រឹកនៅពេលយប់ជាមុនដោយកាត់បន្លែស្រស់ ឬផ្លែឈើស្រស់ជាមុន៕