កត្តាសុខភាពជាច្រើនជះឥទ្ធិពលដល់អាយុរបស់យើង រាប់ចាប់ពីជម្រើសនៃអាហារ និងសកម្មភាពរាងកាយ រហូតដល់ការតាមដានសុខភាព និងគ្រប់គ្រងកត្តាហានិភ័យនៃជំងឺ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិទ្យាស្ថានជាតិស្តីពីភាពចាស់របស់សហរដ្ឋអាមេរិកណែនាំនូវជំហានទាំងនេះ ដើម្បីលើកកម្ពស់សុខភាពមនុស្សចាស់ឲ្យកាន់តែល្អប្រសើរឡើង ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ការសិក្សាបានបង្ហាញថាអ្នកដែលហាត់ប្រាណច្រើនតែរស់នៅបានយូរ មានសុខភាពល្អ និងរីករាយជាងអ្នកដែលមិនបានហាត់ប្រាណ។
- យកចិត្តទុកដាក់លើទម្ងន់ និងរាងកាយ។ ទាំងសន្ទស្សន៍ម៉ាសរាងកាយ និងរាងរបស់អ្នកអាចធ្វើឲ្យមានភាពខុសគ្នា។
- បរិភោគរបបអាហារដែលមានសុខភាពល្អ ឆ្លាស់គ្នា និងមានតុល្យភាព។
- កំណត់អត្តសញ្ញាណ និងចូលរួមសកម្មភាពដែលអ្នកពេញចិត្ត ដូចជាការងារស្ម័គ្រចិត្ត កីឡាចំណូលចិត្ត និងសកម្មភាពសង្គម៕