ក្នុងករណីកម្រ ក្លិនរាងកាយ ឬដង្ហើមមិនល្អ គឺជាសញ្ញាបង្ហាញថា មានអ្វីមួយមិនប្រក្រតី។ ទោះយ៉ាងណាក៏ដោយក្នុ ងករណីភាគច្រើន វាជារឿងធម្មតានោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូច្នេះ តើអ្នកគួរដោះស្រាយវាយ៉ាងដូចម្តេច?
វិទ្យាស្ថានជាតិសុខភាពបាននិយាយថា បញ្ហាក្លិនខ្លួនធម្មតាអាចត្រូវបានគ្រប់គ្រងដោយការងូតទឹកឲ្យបានទៀងទាត់ ការកាត់សក់ឲ្យខ្លី ការស្លៀកសម្លៀកបំពាក់ដែលបោកបានស្អាតល្អ និងការប្រើផលិតផលលាបក្លៀក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បញ្ហាមាត់ស្ងួត អនុញ្ញាតឲ្យបាក់តេរីលូតលាស់។ បាក់តេរីទាំងនេះច្រើនតែបង្កើតសមាសធាតុដែលផ្ទុកទៅដោយស្ពាន់ធ័រដែលបង្កើតឲ្យមានក្លិនអាក្រក់ដូចពងមាន់ស្អុយ។
ការដុសធ្មេញជាប្រចាំ និងការប្រើទឹកលាងសម្អាតមាត់អាចជួយឲ្យដង្ហើមល្អឡើងវិញបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះគឺជាការផ្តល់យោបល់បន្ថែមរបស់វិទ្យាស្ថានជាតិសុខភាព ៖
- សម្អាត និងថែរក្សាធ្មេញ និងមាត់របស់អ្នក។
- ទៅជួបពេទ្យធ្មេញរបស់អ្នកជាទៀងទាត់។
- ធ្វើឲ្យមាត់របស់អ្នកមានសំណើម ហើយរាងកាយរបស់អ្នកស្ងួត។
- ចៀសវាងទទួលទានខ្ទឹមបារាំង ខ្ទឹម និងអាហារដែលមានក្លិនខ្លាំង៕