ជំងឺភ្នែកឡើងបាយ គឺជាការរងគ្រោះលើកែវភ្នែក ដែលនឹងប៉ះពាល់ដល់ចក្ខុវិស័យរបស់អ្នក ប្រសិនបើមិនបានព្យាបាល។
វិទ្យាស្ថានភ្នែកអាមេរិកនិយាយថា ពាក់កណ្តាលនៃជនជាតិអាមេរិកអាចនឹងមានជំងឺភ្នែកឡើងបាយនៅពេលពួកគេមានអាយុ ៨០ ឆ្នាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិទ្យាស្ថានភ្នែកអាមេរិកក៏បានបន្ថែមទៀតថា កត្តាហានិភ័យនៃជំងឺភ្នែកឡើងបាយរួមមានជំងឺទឹកនោមផ្អែម ការជក់បារី ការផឹកស្រា និងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះជារោគសញ្ញាធម្មតានៃជំងឺភ្នែកឡើងបាយ ដែលអ្នកគួរប្រុងប្រយ័ត្ន ៖
- ចក្ខុវិស័យមើលទៅព្រាលសៗ ឬព្រិល
- ពណ៌ហាក់ដូចជារសាត់
- ការពន្លឺដែលព័ទ្ធជុំវិញប្រភពពន្លឺ
- មើលពេលយប់មិនបានល្អ
- ការមើលទៅឃើញទ្វេ។
វិទ្យាស្ថានភ្នែកអាមេរិកនិយាយថា រោគសញ្ញានេះអាចកាន់តែច្បាស់ឡើងៗ ប្រសិនបើជំងឺភ្នែកឡើងបាយកាន់តែធំ៕