ប្រហែលជនជាតិអាមេរិកាំង ១ នាក់ក្នុងចំណោម ៣ នាក់ដែលមានអាយុចន្លោះពី ៦៥ ទៅ ៧៤ ឆ្នាំមានការបាត់បង់ការស្តាប់។ ហើយប្រហែលពាក់កណ្តាលនៃអ្នកដែលមានអាយុលើសពី ៧៥ ឆ្នាំមានបញ្ហាក្នុងការស្តាប់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះបីជាការបាត់បង់ការស្តាប់ទាក់ទងនឹងអាយុគឺពិបាកក្នុងការការពារក៏ដោយបញ្ហានៃការស្តាប់ដែលបណ្តាលមកពីសំឡេងរំខានអាចត្រូវបានបង្រួមអប្បបរមា។ វិទ្យាស្ថានជាតិអាមេរិកស្តីពីរោគថ្លង់ និងពិការភាពផ្នែកទំនាក់ទំនងដទៃទៀតមានឲ្យដឹងថា ប្រជាជនគួរតែកាត់បន្ថយការប៉ះពាល់ទៅនឹងសំឡេងលឺខ្លាំង ៗ ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទីភ្នាក់ងារនេះលើកទឹកចិត្តឲ្យប្រជាជនយល់ដឹងអំពីសំឡេងរំខានដែលបង្កការខូចខាតដូចជាតន្ត្រីខ្លាំងៗ អាវុធជាតិផ្ទុះ ម៉ាស៊ីនកាត់ស្មៅ និងផ្លុំស្លឹក។
ទីភ្នាក់ងារនេះក៏បានផ្តល់ជាយោបល់ដូចខាងក្រោមនេះ ៖
- ជៀសវាងសំឡេងលឺខ្លាំងៗ
- កាត់បន្ថយពេលវេលាដែលត្រូវនឹងសំឡេងលឺខ្លាំងៗ
- ការពារត្រចៀកដោយប្រើកាសត្រចៀក
ឧហ្សាហ៍ទៅពេទ្យពិនិត្យសុខភាពត្រចៀក៕