គ្លីនិក Mayo និយាយថា ការហើមជើង ជាធម្មតាកើតឡើងពីការបង្កើតសារធាតុរាវ ឬការរលាក។
ហើមជើង អ្នកគួរធ្វើបែបណា?
វាអាចប៉ះពាល់ដល់ផ្នែកណាមួយនៃជើង រួមមានជើង កជើង កំភួនជើង ឬភ្លៅ។ ទោះបីជាមានបញ្ហាមិនបន្ទាន់ក៏ដោយ ក៏ការថែទាំបន្ទាន់ នៅតែត្រូវបានណែនាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីកាត់បន្ថយការហើមជើង សូមពិចារណា ៖
- កំណត់បរិមាណអំបិលក្នុងរបបអាហាររបស់អ្នក។
- ដាក់ខ្នើយនៅក្រោមជើងរបស់អ្នកនៅពេលគេង។
- ស្លៀកស្រោមជើងតាមការណែនាំរបស់គ្រូពេទ្យ។
- ផ្តល់ឲ្យខ្លួនឯងនូវការសម្រាកជាពិសេស ប្រសិនបើអ្នកត្រូវការអង្គុយ ឬឈរយូរ។
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើអ្នកកំពុងឈឺទ្រូង ពិបាកដកដង្ហើម មានអារម្មណ៍ថានឿយហត់ ឬក្អកឈាម៕