សាកលវិទ្យាល័យ Wake Forest និយាយថា ការថែរក្សាផ្ទះបាយឲ្យស្អាតអាចការពារជំងឺ និងបង្កើនគុណភាពសុខភាពសម្រាប់អ្នក និងភ្ញៀវ។ ជំងឺដែលបណ្តាលមកពីចំណីអាហារជាច្រើនអាចត្រូវបានជៀសវាងបាន ដោយការយកចិត្តទុកដាក់បន្ថែម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីជួយរក្សាភាពស្អាតស្អំ សាកលវិទ្យាល័យ Wake Forest បានណែនាំថា ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរលាងដៃរបស់អ្នកជាមួយទឹកក្តៅ និងសាប៊ូ បន្ទាប់ពីអ្នកប៉ះពាល់ជាមួយអាហារឆៅ។
- ប្រើជ្រុញពីរ ឬច្រើន ដើម្បីជួយការពារការឆ្លង។
- សម្អាតរបស់ដែលត្រូវបានប្រើ ដើម្បីរៀបចំសាច់ជាមួយទឹកក្តៅ និងសាប៊ូ។
- កុំផ្ទុកអាហារច្រើនពេកក្នុងទូរទឹកកក។
- កំដៅអាហារនៅ ៧៣ អង្សារសេ ឬខ្ពស់ជាងនេះ។
- ទុកអាហារកកនៅក្នុងទូទឹកកក ឬមីក្រូវ៉េវ។
- ឧហ្សាហ៍ជូតសម្អាត ឬលាងផ្ទះបាយរបស់អ្នក៕