សាលាវេជ្ជសាស្ត្រ ហាវ៉ាដ (Harvard) បាននិយាយថា ស្ត្រេសទាបនៅកន្លែងធ្វើការ និងការគាំទ្រពីមិត្តភក្តិ និងមេដឹកនាំ គឺល្អសម្រាប់សុខភាពបុគ្គលិក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សាលាវេជ្ជសាស្ត្រ ហាវ៉ាដ (Harvard) និយាយថា និយោជិកដែលមានភាពតានតឹង និងធ្វើការច្រើនពេកច្រើនតែបង្កើតរបៀបរស់នៅដែលមិនមានសុខភាពល្អ ជាមួយនឹងការហាត់ប្រាណតិចតួច និងការអនុវត្តរបបអាហារមិនបានល្អ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីជៀសវាងទម្លាប់នៅកន្លែងធ្វើការដែលមិនមានសុខភាពល្អ សាលាវេជ្ជសាស្ត្រ ហាវ៉ាដ (Harvard) បានណែនាំថា ៖
- ជៀសវាង “ស្ត្រេសក្នុងការបរិភោគ”
- ជៀសវាងភេសជ្ជៈដែលមានជាតិស្ករ និងអាហារសម្រន់ប្រៃ
- យកគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែពីផ្ទះរបស់អ្នកទៅញ៉ាំ
- ឧហ្សាហ៍ក្រោកឈរឡើងនៅពេលធ្វើការ
- ងើបដើរជុំវិញ ហើយជ្រើសរើសជណ្តើរ ជំនួសឲ្យជណ្តើរយន្ត
- បង្កើតអារម្មណ៍កំប្លុកកំប្លែង ដែលវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពសរសៃឈាមបេះដូងឲ្យបានល្អប្រសើរ៕