ការតុបតែងភ្នែក ភាគច្រើនគឺមានសុវត្ថិភាពដោយសន្មតថាវាត្រូវបានប្រើយ៉ាងត្រឹមត្រូវ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកនិយាយថា ប៉ុន្តែវាតែងតែមានហានិភ័យនៃការឆ្លងមេរោគ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកនិយាយថា អ្នកអាចមានសុវត្ថិភាពជាងមុនដោយ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បញ្ឈប់ការប្រើគ្រឿងសម្អាង ប្រសិនបើវាបណ្តាលឲ្យមានប្រភេទណាមួយនៃការរលាក ហើម ឈឺ ឬសញ្ញានៃការឆ្លងមេរោគ។ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមាន សូមទៅជួបគ្រូពេទ្យ ហើយបោះចោលគ្រឿងតុបតែងណាមួយដែលត្រូវបានប្រើនៅពេលអ្នកមានរោគសញ្ញានៃការឆ្លង។
- លាងដៃរបស់អ្នកឲ្យបានស្អាតបំផុត មុនពេលលាបគ្រឿងសំអាងភ្នែក។
- ត្រូវប្រាកដថាគ្រឿងតុបតែងមុខរបស់អ្នកគឺស្អាត មុនពេលអ្នកយកវាប្រើ។
- កុំចែករំលែកគ្រឿងតុបតែងភ្នែកជាមួយអ្នកដទៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កុំអនុញ្ញាតឲ្យគ្រឿងសំអាងគ្របដណ្ដប់ដោយធូលី ឬរបស់កខ្វក់។
- បោះបង់ចោលគ្រឿងតុបតែងដែលកក ស្ងួត ឬចាស់ពេក។
- រក្សាទុកគ្រឿងសំអាងនៅសីតុណ្ហភាពក្រោម ២៩ អង្សារសេ។
- ជៀសវាងការប៉ះផ្ទាល់ជាមួយភ្នែក នៅពេលអ្នកលាប ឬលុបគ្រឿងសម្អាងចេញវិញ។
- ជៀសវាងសារធាតុបន្ថែមដែលមិនត្រូវបានអនុញ្ញាតឲ្យប្រើនៅជិតភ្នែក៕