នៅពេលអ្នកកាន់តែចាស់ វាជាការសំខាន់ណាស់ ដើម្បីរក្សាភាពរឹងមាំរបស់អ្នក។
វិទ្យាស្ថានជាតិស្តីពីវ័យចំណាស់និយាយថា ដើម្បីកសាងសាច់ដុំ អ្នកត្រូវលើក ឬរុញទម្ងន់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះ គឺជាដំបូន្មានរបស់ទីភ្នាក់ងារជំនាញ សម្រាប់ការចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលកម្លាំង នកងបង្កើនភាពខ្លាំងរបស់អ្នក ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមិនច្បាស់អំពីការចាប់ផ្តើមលំហាត់ប្រាណជាក់លាក់។
- កុំទប់ដង្ហើមរបស់អ្នកក្នុងពេលធ្វើលំហាត់កម្លាំង។ ការធ្វើដូច្នេះអាចប៉ះពាល់ដល់សម្ពាធឈាមរបស់អ្នក។
- ដកដង្ហើមចូលតាមច្រមុះរបស់អ្នកយឺតៗ ហើយដកដង្ហើមចេញយឺតៗតាមមាត់របស់អ្នក។
- ដកដង្ហើមចេញពេលអ្នកលើក ឬរុញ ហើយដកដង្ហើមចូលពេលអ្នកសម្រាក។
- ដើម្បីបងា្ករការរងរបួស ចូរកុំកន្ត្រាក់ ឬលើកខ្លាំងពេក។ ចូរប្រើចលនាដោយរលូន យឺតៗ និងថេរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរគិតថាការឈឺសាច់ដុំមួយចំនួនមានរយៈពេលពីរបីថ្ងៃ ហើយអ្នកអាចអស់កម្លាំងបន្តិចប៉ុណ្ណោះ។ ប៉ុន្តែរោគសញ្ញាទាំងនេះគួរតែបាត់ទៅវិញ។ ប្រសិនបើពួកវានៅតែឈឺ សូមជួបគ្រូពេទ្យ៕