តើអ្នកដឹងទេថា ដើម្បីទទួលបានការគេងលក់ស្រួល ក៏ទាមទារការគិត និងការរៀបចំខ្លះដែរ?

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មូលនិធិគេងជាតិសហរដ្ឋអាមេរិកបានផ្តល់ជូននូវយោបល់ទាំងនេះ ដើម្បីអ្នកគេងលក់បានស្រួល និងស្កប់ស្កល់ ៖

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  • ចូលគេងក្នុងពេលតែមួយរាល់យប់ សូម្បីតែនៅចុងសប្តាហ៍
  • បង្កើតពេលវេលាសម្រាកបន្ធូរអារម្មណ៍នៅលើគ្រែសម្រាកកាយ
  • ជៀសវាងការគេងថ្ងៃត្រង់ច្រើនពេក
  • ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ
  • រក្សាសីតុណ្ហភាពគេងឲ្យត្រជាក់ល្មម
  • ទិញពូក និងខ្នើយដែលមានផាសុកភាព
  • ប្រើពន្លឺភ្លឺតិចៗ ដើម្បីជួយគ្រប់គ្រងចង្វាក់រាងកាយរបស់អ្នក

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • ជៀសវាងការញ៉ាំស្រា និងបារីមុនចូលគេង
  • កុំបរិភោគអាហារច្រើនពេកនៅពេលល្ងាច
  • ប្រសិនបើអ្នកមិនអាចគេងលក់ទេ សូមប្តូរបន្ទប់ ហើយធ្វើអ្វីមួយដើម្បីបន្ធូរអារម្មណ៍រហូតដល់អ្នកអស់កម្លាំង។
    ប្រសិនបើអ្នកនៅតែគេងមិនលក់ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយផ្សេងទៀត៕