ការកំណត់ថាតើអាកប្បកិរិយារំខាន ឬខុសឆ្គងរបស់កុមារ គឺជា “ផ្នែកមួយនៃការធំឡើង” ឬមួយក៏ជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តអាចជារឿងមួយដ៏ពិបាក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វិទ្យាស្ថានជាតិសុខភាពផ្លូវចិត្តបាននិយាយថា ឪពុកម្តាយគួរតែទាក់ទងអ្នកជំនាញសុខភាពផ្លូវចិត្ត ប្រសិនបើរោគសញ្ញាមានរយៈពេលច្រើនសប្តាហ៍ ឬ ហើយរំខានដល់ជីវិតប្រចាំថ្ងៃរបស់កុមារ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញាព្រមាននៃជំងឺផ្លូវចិត្តអាចរួមមាន ៖
- ការចាប់អារម្មណ៍តិចតួចបំផុតលើវត្ថុ ដែលគេនោះធ្លាប់ពេញចិត្តខ្លាំងពីមុន
- ថាមពលទាប
- គេងច្រើនពេក ឬតិចពេក
- អាកប្បកិរិយាធ្វើបាបខ្លួនឯង
- ការជក់បារី
- ការផឹកស្រា
- ការប្រើប្រាស់គ្រឿងញៀន។
- ការធ្វើលំហាត់ប្រាណ ឬញ៉ាំអាហារហួសប្រមាណ
- គំនិតធ្វើអត្តឃាត
- អាកប្បកិរិយាប្រថុយប្រថាន ឬបំផ្លិចបំផ្លាញ៕