ជំងឺផ្តាសាយ អាចមានគ្រោះថ្នាក់គ្រប់គ្រាន់ ប៉ុន្តែវារឹតតែបង្កការគំរាមកំហែងដល់ស្ត្រីមានផ្ទៃពោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិកណែនាំថា ស្ត្រីទាំងអស់គួរតែទទួលបានវ៉ាក់សាំងផ្តាសាយប្រចាំឆ្នាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកវិវត្តទៅជាជំងឺផ្តាសាយក្នុងពេលមានផ្ទៃពោះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិកបានណែនាំថា ៖
- ចាប់ផ្តើមព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
- ថ្នាំប្រឆាំងវីរុសមានប្រសិទ្ធភាពបំផុតនៅពេលចាប់ផ្តើមរោគសញ្ញាក្នុងរយៈពេល ៤៨ ម៉ោង
- ថ្នាំប្រឆាំងវីរុសអាចកាត់បន្ថយរោគសញ្ញា ធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល និងជួយការពារផលវិបាកធ្ងន់ធ្ងរសម្រាប់អ្នក និងទារកក្នុងផ្ទៃ។
- គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឲ្យលេបថ្នាំតាមមាត់ ដែលត្រូវបានសិក្សាយ៉ាងហ្មត់ចត់។
- គ្រុនក្តៅអំឡុងពេលមានផ្ទៃពោះត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃពិការភាពពីកំណើត។ ដូច្នេះប្រសិនបើអ្នកវិវត្តទៅជាគ្រុនក្តៅ សូមទាក់ទងវេជ្ជបណ្ឌិតភ្លាមៗ។
- ញ៉ាំទឹកឲ្យបានច្រើន។
- សម្រាកឲ្យបានគ្រប់គ្រាន់៕