ឪពុកម្តាយ និងអ្នកថែទាំអាចចម្លងបាក់តេរីបង្ករគ្រោះថ្នាក់ដល់ទារកតាមរយៈទឹកមាត់តាមរយៈការចែករំលែកអាហារ និងស្លាបព្រា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឬការពុកធ្មេញអាចវិវឌ្ឍន៍នៅពេលធ្មេញ និងអញ្ចាញធ្មេញរបស់ទារកត្រូវបានប៉ះពាល់នឹងវត្ថុរាវ ឬអាហារណាមួយក្រៅពីទឹកក្នុងរយៈពេលយូរ រាប់បញ្ចូលទាំងការបៅម្តងហើយម្តងទៀតនៅលើគ្រែជាមួយដបទឹកដោះគោ ឬទឹកផ្លែឈើ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បណ្ឌិត្យសភាពេទ្យកុមារអាមេរិកបានណែនាំអំពីវិធីដើម្បីការពារការពុកធ្មេញក្នុងចំពោះទារក ៖
- ថែរក្សាសុខភាពរបស់អ្នកឲ្យបានល្អ សូម្បីតែមុនពេលទារកចាប់កំណើត។ វាចាំបាច់ក្នុងការទៅជួបពេទ្យធ្មេញ ដើម្បីថែរក្សាមាត់នៅពេលអ្នកមានផ្ទៃពោះ។
- មិនថាអ្នកជ្រើសរើសបំបៅកូនដោយទឹកដោះ ឬបំបៅដោយដបទេ សូមថែរក្សាធ្មេញរបស់កូនអ្នកឲ្យបានល្អពីមួយថ្ងៃទៅមួយថ្ងៃ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កុំដាក់កូនរបស់អ្នកឲ្យគេងដោយបៅដបទឹកដោះគោ ឬអាហារ។ នេះមិនត្រឹមតែធ្វើឲ្យធ្មេញរបស់កូនអ្នកជាប់ទៅនឹងជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឲ្យកូនអ្នកប្រឈមនឹងការឈឺត្រចៀក និងឈ្លក់ផងដែរ។
- ឧហ្សាហ៍ជូតសម្អាតធ្មេញរបស់កូនអ្នក។
- បង្រៀនកូនរបស់អ្នកឲ្យចេះញ៉ាំទឹក ឬទឹកដោះគោពីពែង ឬកែវទឹកជាជាងដបទឹកដោះគោ។
- កំណត់បរិមាណអាហារផ្អែមដែលកុមារញ៉ាំ។
- ចៀសវាងឲ្យកូនញ៉ាំទឹកផ្លែឈើ ដែលវាមានជាតិស្ករច្រើន។
ធ្វើការណាត់ជួបធ្មេញឲ្យកូនអ្នកមុនអាយុ ១ ឆ្នាំ៕