ភាពជ្រីវជ្រួញនៃស្បែក ដូចជាការស្លាប់ និងការបង់ពន្ធ ដែលវាគឺជារឿងចៀសមិនផុតនោះទេ។ ប៉ុន្តែ អ្នកអាចបន្ថយល្បឿន និងធ្វើឲ្យស្បែកអ្នកមើលទៅក្មេងជាងវ័យបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បណ្ឌិត្យសភារោគសើស្បែកអាមេរិចណែនាំអំពីរបៀបងាយៗដូចខាងក្រោមនេះ ដើម្បីជួយឲ្យស្បែកមើលទៅក្មេងជាងវ័យ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជារៀងរាល់ថ្ងៃ សូម្បីតែក្នុងរដូវរងារ ចូរការពារស្បែករបស់អ្នកដោយប្រើឡេការពារកម្តៅថ្ងៃដែលមាន SPF 30 ឬខ្ពស់ជាងនេះ ហើយធន់នឹងទឹក។
- មិនត្រូវស្ថិតនៅក្រោមកម្តៅថ្ងៃ ឬនៅលើគ្រែអាំងថ្ងៃឡើយ។
- ប្រសិនបើអ្នកជក់បារី សូមឈប់។ ការជក់បារីអាចនាំឲ្យមានស្នាមជ្រីវជ្រួញ និងគ្រើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បរិភោគរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពជាមួយនឹងផ្លែឈើ និងបន្លែស្រស់ៗឲ្យបានច្រើន។
- ចូរធ្វើលំហាត់ប្រាណជាញឹកញាប់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវចលនាឈាមរត់ និងបង្កើនប្រព័ន្ធភាពស៊ាំដែលអាចធ្វើឲ្យប្រសើរឡើងនូវសុខភាពស្បែក។
- ប្រើក្រែមសម្អាតស្បែក និងផ្តល់ជាតិសំណើមស្រាលៗជារៀងរាល់ថ្ងៃ។
ឈប់ប្រើផលិតផលថែរក្សាស្បែកដែលមិនល្អ ឬធ្វើឲ្យរលាកស្បែក៕