វិទ្យាស្ថានសុខភាពជាតិអាមេរិកនិយាយថា ជារៀងរាល់ឆ្នាំមនុស្ស ១,៧ លាននាក់នៅសហរដ្ឋអាមេរិកត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺទឹកនោមផ្អែម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទីភ្នាក់ងារនេះបាននិយាយទៀតថា ប្រសិនបើមិនបានព្យាបាលទេ ជំងឺទឹកនោមផ្អែមអាចបណ្តាលឲ្យមានជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺតម្រងនោម រោគពិការភ្នែក និងបញ្ហាសុខភាពដទៃទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វិទ្យាស្ថានសុខភាពជាតិអាមេរិកបានណែនាំថា ៖
- ចូរចំណាយពេលរៀនអ្វីទាំងអស់ដែលអ្នកអាចធ្វើបានអំពីជំងឺទឹកនោមផ្អែម។
- ដោយមានជំនួយពីវេជ្ជបណ្ឌិតរបស់អ្នក ចូរបង្កើតផែនការច្បាស់លាស់ជាមួយគោលដៅ និងវិធីដើម្បីតាមដានការរីកចម្រើនរបស់អ្នក។
- រៀនអំពីវិធីល្អបំផុត ដើម្បីរស់នៅជាមួយជំងឺទឹកនោមផ្អែម។
- ទៅជួបគ្រូពេទ្យជាប្រចាំ ដើម្បីមើលថែទាំជាប្រចាំ។
សំណួរអំពីសុខភាពផ្ទាល់ខ្លួន គួរតែត្រូវបានបញ្ជូនទៅគ្រូពេទ្យ ឬអ្នកជំនាញថែទាំសុខភាពផ្សេងទៀត៕