ឪពុកម្តាយគួរតែដើរតួយ៉ាងសកម្មក្នុងការធានាថាកូនៗរបស់ពួកគេមានទម្លាប់ញ៉ាំមានសុខភាពល្អ ដើម្បីការពារការឡើងទម្ងន់ខ្លាំងពេក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការឡើងទម្ងន់លើសខ្លាំងពេកត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាសុខភាពដូចជាបញ្ហាដកដង្ហើម ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺឈឺសន្លាក់ ជំងឺលើសសម្ពាធឈាម និងកូលេស្តេរ៉ុលឡើងខ្ពស់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិទ្យាស្ថានជាតិទឹកនោមផ្អែម និងជំងឺរំលាយអាហារ និងតម្រងនោមសហរដ្ឋអាមេរិកបានណែនាំអំពីវិធីដែលអ្នកអាចជួយកូនរបស់អ្នកឲ្យមានទម្លាប់ញ៉ាំដែលមានសុខភាពល្អសម្រាប់ជីវិត ៖
- ធ្វើជាគម្រូដ៏ល្អចំពោះកូនអ្នកដោយញ៉ាំអាហារដែលមានសុខភាពល្អ និងហាត់ប្រាណទៀងទាត់
- បង្រៀនកូនរបស់អ្នកអំពីទំហំអាហារដែលមានសុខភាពល្អ ដែលកូនរបស់អ្នកគួរទទួលទាន
- កំណត់ ឬកាត់បន្ថយការទទួលទានអាហាររហ័ស ដោយជ្រើសរើសអាហារ និងភេសជ្ជៈស្រស់ៗដើម្បីសុខភាព
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ធ្វើឲ្យអាហារពេលល្ងាចជាព្រឹត្តិការណ៍គ្រួសារ និងកំណត់ការបរិភោគអាហារនៅមុខទូរទស្សន៍ កុំព្យូទ័រ ឬហ្គេម
- ពិភាក្សាជាមួយកូនអ្នកថាតើការមានសុខភាពល្អមានន័យយ៉ាងណា។ សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការហាត់ប្រាណ ការគេងឲ្យបានគ្រប់គ្រាន់ និងកំណត់ពេលវេលាមើលទូរទស្សន៍៕