មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិកនិយាយថា ជំងឺដំបៅដៃ ជើង និងមាត់ច្រើនតែប៉ះពាល់ដល់ទារក និងកុមារអាយុក្រោម ៥ ឆ្នាំ។
កុមារដែលមានអាយុតិចគឺខ្វះភាពស៊ាំនឹងវីរុសដែលបណ្តាលឲ្យមានជំងឺដំបៅដៃ ជើង និងមាត់នេះ (HFMD)។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិកនិយាយថារោគសញ្ញាធម្មតានៃជំងឺឆ្លងខ្លាំងរួមមាន ៖ គ្រុនក្តៅ ឈឺចាប់មាត់ និងមានកន្ទួលនៅលើដៃ និងជើង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិកបានណែនាំឲ្យអ្នកម្តាយគួរប្រុងប្រយ័ត្ន និងធ្វើតាមជំហ៊ានងាយៗទាំងនេះ ដើម្បីការពារកូនពីការឆ្លងជំងឺ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ជាពិសេសបន្ទាប់ពីផ្លាស់ប្តូរកន្ទប ឬខោទឹកនោមឲ្យកូន។
- ជៀសវាងការប៉ះភ្នែក ច្រមុះ និងមាត់របស់អ្នកដោយប្រើដៃដែលមិនលាងបានសំអាត។
- ចៀសវាងការថើប ឱប និងចែករំលែកពែង និងញ៉ាំរបស់របរប្រើប្រាស់ជាមួយអ្នកដែលមានជំងឺ។
- លាងសម្អាតរបស់របរដែលកូន និងអ្នកប្រើជាញឹកញាប់ ដូចជាប្រដាប់ប្រដារក្មេងលេងនិងទ្វារជាដើម៕