រោគសញ្ញា
ជំងឺ Chlamydia អាចនឹងមិនធ្វើឲ្យហូរទឹករំអិល ឬមានក្លិននោះទេ។ ការហូរទឹករំអិលដែលជួនកាលជារោគសញ្ញានៃជំងឺប្រមេះ អាចមានពណ៌លឿង។ ហើយបើវាបណ្តាលមកពីជំងឺទ្រីកូម៉ូណាស វាអាចមានពពុះលឿងបៃតង និងជាញឹកញាប់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរមាស់។ ការឆ្លងមេរោគទាំងបីនេះ អាចបណ្តាលឲ្យមានការឈឺចាប់ពេលរួមភេទ ឬនោម។
វាជារឿងធម្មតាឬអត់?
ទេ។ ការមានជំងឺកាមរោគអំឡុងពេលមានផ្ទៃពោះ អាចនាំឲ្យមានការកើតកូនមិនគ្រប់ខែ និងការឆ្លងមេរោគស្បូនបន្ទាប់ពីការសម្រាល។ ភ្នាក់ងារមួយចំនួនដែលបង្កឲ្យមានជំងឺកាមរោគអាចឆ្លងតាមរយៈសុក និងប៉ះពាល់ដល់ទារក។ រីឯផ្សេងទៀតអាចត្រូវបានបញ្ជូនទៅទារកក្នុងកំឡុងពេលសម្រាល។
របៀបដោះស្រាយ
ប្រញាប់ទៅពេទ្យ ហើយត្រូវទទួលការធ្វើតេស្ត ដោយវេជ្ជបណ្ឌិតរបស់អ្នក។ ជំងឺកាមរោគជាច្រើនអាចត្រូវបានព្យាបាលដោយមានថ្នាំអង់ទីប៊ីយោទិចក្នុងអំឡុងពេលមានផ្ទៃពោះ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855