គ្លីនិក Mayo និយាយថាប្រហែលជា ៧៥ ភាគរយនៃមនុស្សពេញវ័យអាចនឹងមានជំងឺឬសដូងបាតម្តងម្កាល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺឬសដូងបាត គឺជាការហើមប៉ោងសរសៃឈាមវ៉ែននៅរន្ធគូថ និងគូថ ដែលអាចបណ្តាលឲ្យរមាស់ឈឺចាប់ ការហូរឈាម និងមិនស្រួលក្នុងខ្លួន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីជួយការពារជំងឺឬសដូងបាត គ្លីនិក Mayo សូមផ្តល់អនុសាសន៍ដូចខាងក្រោមនេះ ៖
- បរិភោគអាហារដែលមានជាតិសរសៃខ្ពស់ដូចជាផ្លែឈើ និងបន្លែ
- ផឹកទឹកយ៉ាងតិចពី ៦ ទៅ ៨ កែវក្នុងមួយថ្ងៃ
- កុំព្យាយាមពន្យារពេលទៅបន្ទោរបង់លាមក
- ទៅបន្ទប់ទឹកភ្លាមៗ នៅពេលអ្នកមានអារម្មណ៍ចង់បត់ជើង
- ធ្វើរាងកាយឲ្យសកម្ម
- ជៀសវាងការអង្គុយយូរ៕