វិទ្យាស្ថានជំងឺទឹកនោមផ្អែម និងជំងឺរំលាយអាហារ និងតម្រងនោមជាតិបាននិយាយណែនាំថា ការរកមើលថាតើអាហារូបត្ថម្ភ និងព័ត៌មានហាត់ប្រាណណាដែលគួរឲ្យទុកចិត្តអាចជាការពិបាកសម្រាប់មនុស្សភាគច្រើន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទីភ្នាក់ងារនេះបានណែនាំគន្លឹះសុខភាពជាទូទៅ ដែលមានដូចខាងក្រោម ៖
- ចូរព្យាយាមញ៉ាំគ្រាប់ធញ្ញជាតិ ដើម្បីឲ្យមានអារម្មណ៍ថាឆ្អែត។
- អ្នកមិនចាំបាច់ចៀសវាងខ្លាញ់ទាំងអស់ទេ ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់។
- ចូរទៅរកអាហារដែលមានខ្លាញ់ដែលមានសុខភាពល្អដូចជាផ្លែប័រ និងគ្រាប់ធញ្ញជាតិ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ផលិតផលទឹកដោះគោអាចផ្តល់នូវសុខភាពល្អ ហើយមនុស្សពេញវ័យគួរទទួលទានបីដងក្នុងមួយថ្ងៃនៃផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប។
- សកម្មភាពរាងកាយមិនចាំបាច់មានរយៈពេលយូរទេ ហើយអ្នកអាចអនុវត្តសកម្មភាពខ្លីៗពេញមួយសប្តាហ៍បាន។
- ការលើកទម្ងន់នឹងមិនធ្វើឲ្យអ្នកមើលទៅឡើងសាច់ដុំខ្លាំងនោះទេ មានតែការហ្វឹកហាត់បែបកម្លាំងខ្លាំងប៉ុណ្ណោះដែលនឹងបង្កើតសាច់ដុំធំៗ៕