សាកលវិទ្យាល័យកាលីហ្វ័រញ៉ាសាន់ហ្វ្រាន់ស៊ីស្កូបានឲ្យដឹងថា ជាធម្មតា ការមានផ្ទៃពោះត្រូវបានបែងចែកជាបីត្រីមាស ដែលមានដំណាក់កាល និងការវិវត្តខុសប្លែកពីគ្នា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅត្រីមាសទី ១ វាបានលាតសន្ធឹងរយៈពេល ១៣ សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ ក្នុងអំឡុងពេលនេះ រចនាសម្ព័ន្ធ និងសរីរាង្គទារករបស់អ្នកនឹងវិវឌ្ឍន៍។ ការផ្លាស់ប្តូរនៅក្នុងខ្លួនរបស់អ្នកអាចបណ្តាលឲ្យចង្អោរ អស់កម្លាំង សុដន់តឹងណែន និងនោមញឹកញាប់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅត្រីមាសទី ២ វាលាតសន្ធឹងពីសប្តាហ៍ទី ១៤ ដល់ ២៦។ អ្នកអាចមានអារម្មណ៍ថាមានចលនាដំបូងរបស់ទារកអ្នកនៅខាងក្នុងពោះរបស់អ្នកនៅពេលនេះ។ ស្ត្រីជាច្រើនមានការថយចុះការចង្អោរ គេងលក់ស្រួល និងកម្រិតថាមពលកើនឡើងក្នុងអំឡុងពេលនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅត្រីមាសទី ៣ គឺចាប់ពីសប្តាហ៍ទី ២៧ ដល់ ៤០ ព្រោះការមានផ្ទៃពោះពេញមានរយៈពេល ៤០ សប្តាហ៍។ ក្នុងអំឡុងពេលនេះ អ្នកអាចវិវត្តទៅជាជំងឺឬសដូងបាត ជំងឺសរសៃឈាម និងបញ្ហាដំណេក។ ទារកកើតមុនអាយុ ៣៧ សប្តាហ៍ គឺមិនគ្រប់ខែ ហើយអាចមានបញ្ហាជាមួយនឹងការលូតលាស់ និងការអភិវឌ្ឍ៕