កង្វះនៃការគេងធ្វើឲ្យកុមារពិបាករៀន និងមានអាកប្បកិរិយាមិនល្អនៅពេលមានការប្រកួតប្រជែង។
អ្នកនិពន្ធសិក្សាលោក Hoi See Tsao មានប្រសាសន៍ថា “វាមានសារៈសំខាន់ណាស់សម្រាប់ឪពុកម្តាយក្នុងការទទួលស្គាល់ពីការរីករាលដាលនៃការគេងមិនបានគ្រប់គ្រាន់និងផលប៉ះពាល់ដល់ការលូតលាស់របស់កុមារ។ ការគេងឲ្យបានគ្រប់គ្រាន់អាចជួយលើកកម្ពស់ការអភិវឌ្ឍកុមារ”។ នាង Hoi See Tsao ជាគ្រូពេទ្យសង្គ្រោះបន្ទាន់ផ្នែកជំងឺកុមារនៅសាលាវេជ្ជសាស្ត្រ Alpert នៅសាកលវិទ្យាល័យ Brown។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើអ្វីទៅដែលមានលក្ខណៈគ្រប់គ្រាន់? វាប្រហែលជាច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។ សិស្សសាលាវិទ្យាល័យគួរតែទទួលបានពី ៨ ទៅ ១០ ម៉ោងក្នុងមួយយប់ ចំណែកឯក្មេងដែលមានអាយុពី ៦ ទៅ ១២ ឆ្នាំគួរតែគេងនៅពេលយប់ចន្លោះម៉ោង ៩ ទៅ ១២ ម៉ោង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នាង Hoi See Tsao បាននិយាយថា ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ចំនួនម៉ោងអប្បបរមាសម្រាប់ក្រុមអាយុនីមួយៗដើម្បីកំណត់ការគេងពេលយប់គ្រប់គ្រាន់នៅក្នុងការសិក្សា។
អ្នកស្រាវជ្រាវបានរកឃើញថា មានជាង ៣៦% នៃក្មេងអាយុពី ៦ ទៅ ១២ ឆ្នាំមិនបានគេងគ្រប់គ្រាន់ទេ ហើយ ៣២% នៃសិស្សវិទ្យាល័យក៏គេងមិនលក់ផងដែរ។
ការគេងមិនបានគ្រប់គ្រាន់មានផលវិបាកអវិជ្ជមានមួយចំនួន។ អ្នកស្រាវជ្រាវបានរកឃើញថាបើប្រៀបធៀបនឹងមិត្តភក្ដិដែលបានសម្រាកល្អ កុមារអាយុពី ៦ ទៅ ១២ ឆ្នាំដែលមិនបានគេងគ្រប់គ្រាន់មាន ៖
- ខ្ពស់ជាង ៦១% នៃការមិនបង្ហាញចំណាប់អារម្មណ៍ ឬចង់ដឹងពេលរៀនអ្វីថ្មី
- អត្រា ៤៥ ភាគរយបានកើនឡើងនៃការមិនយកចិត្តទុកដាក់ក្នុងការធ្វើឲ្យបានល្អនៅសាលា
អត្រាខ្ពស់ជាង ៤៤% នៃការមិនធ្វើកិច្ចការផ្ទះដែលត្រូវការ៕