សម្រាប់អ្នកម៉ាក់លោកប៉ាថ្មីថ្មោង ការផ្លាស់ប្តូរកន្ទបទារករបស់អ្នកអាចមើលទៅគួរឲ្យខ្លាច ប៉ុន្តែកុំបារម្ភ។ ហើយក្នុងរយៈពេលពីរបីសប្តាហ៍ អ្នកអាចក្លាយជាអ្នកជំនាញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មុនពេលចាប់ផ្តើម ចូររៀបចំខោទឹកនោមថ្មីស្អាត ក្រដាសជូតសើម ក្រដាសស្ងួត និងកន្លែងមានសុវត្ថិភាពដើម្បីផ្លាស់ប្តូរឲ្យកូនរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សមាគមអ្នកមានផ្ទៃពោះអាមេរិកផ្តល់ការណែនាំជាជំហានៗដូចខាងក្រោម ៖
- ចូរដាក់ទារកគេងចុះក្រោម ប្រើខ្សែសុវត្ថិភាព ដើម្បីការពារទារកពីការធ្លាក់ បើអ្នកដាក់កូនលើគ្រែកូនក្មេងផ្នែកខាងលើ
- ចូរដោះសម្លៀកបំពាក់កូនអ្នកចេញ
- ហែកក្រណាត់ខោទឹកនោមត្រង់កន្លែងគេណែនាំដោយប្រុងប្រយ័ត្ន
- ដកយកក្រណាត់នេះចេញថ្នមៗ ដោយលើកគូថកូនឡើងលើបន្តិច រួចដាក់ក្រដាសស្ងួតពីក្រោមគូថកូន ដើម្បីការពារកុំឲ្យប្រឡាក់កម្រាល ឬពូក
- ចូរចាប់ផ្តើមជូតសម្អាតគូថកូនដោយជូតសើម រួចទើបជូបបង្ហើយដោយក្រដាសស្ងួត
- ចាប់ផ្តើមជំនួសដោយខោទឹកនោមដែលស្អាត
- អ្នកអាចលាបឡេ ម្សៅទារក ឬក្រែមកន្ទួល ប្រសិនបើចាំបាច់
- ស្លៀកពាក់កូនរបស់អ្នកឡើងវិញ។
ដើម្បីធានាថាខោទឹកនោមមិនតឹងពេក ឬរលុងពេក អ្នកត្រូវប្រាកដថាអ្នកអាចរុញម្រាមដៃតែពីរនៅផ្នែកខាងលើនៃខោទឹកនោមបាន៕