បច្ចេកទេសមួយនេះត្រូវបានគេនិយាយថា អាចលើកកម្ពស់សុខភាពនៃប្រព័ន្ធបន្តពូជ។ ក្រៅពីនេះ ក្នុងអំឡុងពេលមានផ្ទៃពោះ វាជួយក្នុងការបើកឆ្អឹងអាងត្រគៀក ដូច្នេះ វាធានាបាននូវការសម្រាលកូនបានយ៉ាងងាយ និងរហ័សទៀតផង។
វាត្រូវបានគេបង្ហាញផងដែរ ថាអាចធ្វើឲ្យចិត្តស្ងប់ និងបង្កើនចរន្តឈាមរត់។
ការអនុវត្តក្បាច់យ៉ូហ្កាមួយនេះ អាចត្រូវបានអនុវត្តដូចខាងក្រោម ៖
1. អង្គុយលើកម្រាលព្រំ ហើយលាតជើងរបស់អ្នកចេញពីគ្នា
2. បត់ជង្គង់របស់អ្នក ដូច្នេះរាងកាយអ្នកនឹងស្ថិតនៅចំកណ្តាល
3. បន្ទាប់មក បន្តឹង និងពង្រឹងខ្នងរបស់អ្នកឲ្យត្រង់
4. ប្រើដៃរបស់អ្នកកាន់ជើងរបស់អ្នកប៉ុន្មានវិនាទី
5. សម្រួលឥរិយាបទ
6. ធ្វើម្តងទៀតបែបនេះ ប្រហែល ៤ ដង៕