ចំពោះសត្វចិញ្ចឹម អ្នកប្រហែលជាមានអារម្មណ៍ថាវាដូចជាផ្នែកមួយនៃគ្រួសាររបស់អ្នកដែរ។ ប៉ុន្ដែនៅពេលអ្នកមានផ្ទៃពោះ អ្នកត្រូវប្រុងប្រយ័ត្ន និងមើលថែសត្វចិញ្ចឹមរបស់អ្នកតាមរបៀបដែលមានសុវត្ថិភាព និងខុសពីរាល់ដង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សម្រាប់ស្ត្រីមានផ្ទៃពោះដែលជាម្ចាស់សត្វចិញ្ចឹម អ្នកគួរស្តាប់តាមការ ណែនាំខាងក្រោមនេះ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កុំឲ្យសត្វចិញ្ចឹមលោតលើក្បាលពោះរបស់អ្នក
- ប្រសិនបើឆ្កែរបស់អ្នកមានទម្លាប់ខាំ ឬលោត សូមបណ្តុះបណ្តាលឆ្កែឲ្យឈប់ធ្វើបែបនេះ មុនពេលអ្នកមានផ្ទៃពោះឲ្យហើយ។
- ត្រូវប្រាកដថា សត្វចិញ្ចឹមរបស់អ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួន។
- ចូរព្យាយាមនៅឲ្យឆ្ងាយពីសត្វចិញ្ចឹមរបស់អ្នក។
- ឲ្យសមាជិកគ្រួសារសម្អាត និងឲ្យចំណីសត្វចិញ្ចឹមរបស់អ្នកជំនួសអ្នក។
- សុំឲ្យដៃគូ ឬសមាជិកគ្រួសារម្នាក់ទៀតចំណាយពេលច្រើនជាមួយសត្វចិញ្ចឹមរបស់អ្នក៕