ការរំលោភសេពសុរា ឬការសេពគ្រឿងស្រវឹងហួសកំណត់ គឺជាបញ្ហាធ្ងន់ធ្ងរ។ វាគឺជាការផឹកស្រាច្រើនពេក ហើយវារំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។ អ្នកអាចនឹងទទួលរងគ្រោះពីការសេពគ្រឿងស្រវឹង ប្រសិនបើអ្នកផឹកស្រាច្រើនក្នុងពេលតែមួយ ឬញឹកញាប់ពេកពេញមួយសប្តាហ៍។ វាក៏ជាបញ្ហាដែរប្រសិនបើអ្នកមិនអាចបញ្ឈប់ការផឹក ហើយវាធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នក។ វាអាចបណ្តាលឲ្យអ្នកមិនអាចមានសមត្ថភាពធ្វើការ និងនៅកន្លែងផ្សេងទៀតនៃជីវិតរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសេពគ្រឿងស្រវឹងច្រើនពេកក្នុងពេលតែមួយក៏អាចនាំឲ្យមានការពុលជាតិអាល់កុលដែរ។ ភេសជ្ជៈមានជាតិអាល់កុលមួយកែវត្រូវបានកំណត់ថាជាស្រាបៀរមួយដប ៣៥០ មីលីលីត្រ ស្រាមួយកែវ ១៥០ មីលីលីត្រ ឬ ៤៤ មីលីលីត្រនៃពពួកស្រាវីស្គី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកកំពុងបំពានគ្រឿងស្រវឹង ឬសេពគ្រឿងស្រវឹងហួសកំណត់ហើយ ប្រសិនបើអ្នក ៖
- អ្នកផឹក ៧ កែវក្នុងមួយសប្តាហ៍ ឬច្រើនជាង ៣ កែវក្នុងមួយពេល (សម្រាប់ស្ត្រី)។
- អ្នកផឹកច្រើនជាង ១៤ កែវក្នុងមួយសប្តាហ៍ ឬច្រើនជាង ៤ កែវក្នុងមួយពេល (សម្រាប់បុរស)។
- អ្នកផឹកភេសជ្ជៈច្រើនជាង ៧ ដងក្នុងមួយសប្តាហ៍ ឬច្រើនជាង ៣ កែវក្នុងមួយពេល (សម្រាប់បុរស និងស្ត្រីដែលមានអាយុលើសពី ៦៥ ឆ្នាំ)។
ការទទួលទានជាតិអាល់កុលបែបនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពទំនាក់ទំនង ការងារ និងបណ្តាលឲ្យមានបញ្ហាផ្លូវច្បាប់នានា៕