ការស្រាវជ្រាវថ្មីមួយបាននិយាយថាកុមារ ៤ នាក់ក្នុងចំណោម ៥ នាក់នៅជុំវិញពិភពលោកមិនទទួលបានបរិមាណនៃសកម្មភាពរាងកាយដែលត្រូវបានណែនាំនោះទេ។
ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យដែលបានប្រមូលនៅចន្លោះឆ្នាំ ២០០១ និង ២០១៦ ពីនិស្សិត ១,៦ លាននាក់ដែលមានអាយុពី ១១ ទៅ ១៧ ឆ្នាំនៅក្នុង ១៤៦ ប្រទេស។ ពួកគេបានរកឃើញថា ៨១ ភាគរយនៃពួកគេមិនបានបំពេញតាមការណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់រយៈពេលមួយម៉ោងនៃសកម្មភាពរាងកាយពីមធ្យមទៅខ្លាំងក្លានោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្មេងស្រីមិនសូវសកម្មជាងក្មេងប្រុសនៅក្នុងប្រទេសទាំងអស់ ប៉ុន្តែលើកលែងតែប្រទេសចំនួនបួនគឺតុងហ្គា សាម័រ អាហ្គានីស្ថាន និងហ្សំបៀ។
នៅក្នុងប្រទេសចំនួន ៧៣% គម្លាតយេនឌ័របានកើនឡើងចន្លោះឆ្នាំ ២០០១ និង ២០១៦។ នៅឆ្នាំ ២០១៦ ក្មេងស្រី ៩០% ឬច្រើនជាងនេះនៅក្នុងប្រទេសចំនួន ២៧ មិនមានកម្រិតសកម្មភាពគ្រប់គ្រាន់ទេ។ ក្នុងចំនោមក្មេងប្រុស រឿងនេះកើតឡើងតែនៅក្នុងប្រទេសពីរប៉ុណ្ណោះ។
យោងតាមការសិក្សាដែលដឹកនាំដោយអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ក្មេងប្រុសនៅក្នុងប្រទេសហ្វីលីពីន និងក្មេងស្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺអសកម្មបំផុត ខណៈពេលដែលប្រទេសបង់ក្លាដែសមានអត្រាអសកម្មរាងកាយទាបបំផុតសម្រាប់ភេទទាំងពីរ។ វាត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកាក្នុងទស្សនាវដ្តីសុខភាពកុមារ និងមនុស្សវ័យជំទង់ Lancet។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកនិពន្ធការសិក្សាឈ្មោះ Regina Guthold បាននិយាយថា “សកម្មភាពជាបន្ទាន់ដើម្បីបង្កើនសកម្មភាពរាងកាយគឺចាំបាច់នៅពេលបច្ចុប្បន្ននេះ ជាពិសេសដើម្បីលើកកម្ពស់ និងរក្សាការចូលរួមរបស់ក្មេងស្រីនៅក្នុងសកម្មភាពរាងកាយ”។ Regina Guthold គឺជាមន្រ្តីបច្ចេកទេសតាមដានកត្តាហានិភ័យនៃជំងឺរ៉ាំរ៉ៃនៅអង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ភាពអសកម្មនៃរាងកាយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កុមារ។
អត្ថប្រយោជន៍នៃសកម្មភាពរាងកាយអំឡុងពេលវ័យជំទង់រួមមានការធ្វើឲ្យប្រសើរឡើងនូវសុខភាពបេះដូង សួត និងសាច់ដុំ សុខភាពឆ្អឹងល្អប្រសើរជាងមុន និងការគ្រប់គ្រងទម្ងន់កាន់តែប្រសើរ។ វាក៏មានភស្តុតាងកាន់តែច្រើនឡើងដែលបង្ហាញថា សកម្មភាពរាងកាយផ្តល់អត្ថប្រយោជន៍ដល់សុខភាពខួរក្បាល និងជំនាញសង្គម។
ការស្រាវជ្រាវបានបង្ហាញថាអត្ថប្រយោជន៍ជាច្រើនបានបន្តរហូតដល់ពេញវ័យ។
អ្នកស្រាវជ្រាវបានអំពាវនាវឲ្យមានការពង្រីកគោលនយោបាយ និងកម្មវិធីដែលត្រូវបានគេស្គាល់ដើម្បីជំរុញសកម្មភាពរាងកាយរបស់មនុស្សវ័យជំទង់៕