អ្នកស្រាវជ្រាវបាននិយាយថា “ការរចនាកូនក្មេង” នឹងមិនក្លាយជាការពិតនាពេលឆាប់ៗនេះទេ។
ការព្រួយបារម្ភអំពីអំប្រ៊ីយ៉ុងដែលផ្លាស់ប្តូរហ្សែន ដើម្បីឲ្យមានលក្ខណៈដែលមនុស្សចង់បានស្ទើរតែជិតមាន ខណៈពេលដែលការបង្កកំណើត IVF (vitro fertilization) និងបច្ចេកវិទ្យាក្នុងការដាក់អំប្រ៊ីយ៉ុងកើតមានរួចទៅហើយនោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកស្រាវជ្រាវបាននិយាយថា ប៉ុន្តែខណៈពេលដែលការផ្តល់កំណើតបន្តផ្ទាល់ ដែលបណ្តាលមកពីការកែហ្សែន CRISPR ការបង្កកំណើតបានផ្តោតការយកចិត្តទុកដាក់លើបញ្ហានេះ ការប្រើបច្ចេកវិទ្យាហ្សែនជាក់ស្តែងបច្ចុប្បន្ននៅក្នុងអំប្រ៊ីយ៉ុង គឺការពិនិត្យរកហ្សែននៃ អំប្រ៊ីយ៉ុង IVF មុនពេលពួកគេត្រូវបានបញ្ចូលក្នុងស្បូន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើប្រៀបធៀបទៅនឹងគោលដៅជំងឺហ្សែនដែលបណ្តាលមកពីការផ្លាស់ប្តូរតែមួយ សមត្ថភាពក្នុងការជ្រើសរើសលក្ខណៈពិសេសជាក់លាក់ដែលជះឥទ្ធិពលដោយហ្សែនច្រើនគឺស្មុគស្មាញជាងមនុស្សជាច្រើនបានដឹង នេះបើយោងតាមអ្នកនិពន្ធនៃការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Cell ដែលបានចុះផ្សាយកាលពីថ្ងៃទៅ ២១ កន្លងមកនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
លោក Shai Carmi មកពីសាកលវិទ្យាល័យ Hebrew University of Jerusalem បាននិយាយថា“ សមត្ថភាពក្នុងការបង្កើតហ្សែនតាមលំដាប់លំដោយ គឺមានភាពងាយស្រួលជាងកាលពី ៥ ឆ្នាំមុន ហើយយើងដឹងថាហ្សែនជាច្រើនទាក់ទងនឹងចរិតជាក់លាក់”។
លោកបានពន្យល់ថា“ ប៉ុន្តែការជ្រើសរើសអំប្រ៊ីយ៉ុងសម្រាប់លក្ខណៈពិសេស គឺមានភាពចម្រូងចម្រាសណាស់ លើកលែងតែនៅពេលដែលវាទាក់ទងនឹងជំងឺធ្ងន់ធ្ងរដូចជាជំងឺរលាកស្បូន។ វាបានលើកឡើងពីបញ្ហាជាច្រើនទាក់ទងនឹងសុជាតិវិទ្យា និងឱកាសមិនស្មើភាពគ្នា”។
នៅក្នុងការស្រាវជ្រាវថ្មី អ្នកស្រាវជ្រាវបានប្រើប្រាស់ការពិសោធកុំព្យូទ័រដើម្បីវាយតម្លៃលទ្ធភាពនៃការជ្រើសរើសអំប្រ៊ីយ៉ុងដោយផ្អែកលើលក្ខណៈនីមួយៗនៃកត្តាដែលបណ្តាលមកពីហ្សែនច្រើន – បញ្ហា និងកម្ពស់ – និងបានសន្និដ្ឋានថា ចំណេះដឹងហ្សែននាពេលបច្ចុប្បន្នទំនងជាមិនគ្រប់គ្រាន់ដើម្បីទទួលបានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ។
លោកបានបន្ថែមថា “មានច្រើនអំពីលក្ខណៈទាំងនេះដែលមិនអាចទាយទុកជាមុនបាន។ ប្រសិនបើមាននរណាម្នាក់ជ្រើសរើសអំប្រ៊ីយ៉ុងដែលត្រូវបានគេព្យាករណ៍ថាមាន IQ ដែលខ្ពស់ជាងមធ្យមភាគ ២ ដងនេះមិនមែនជាការធានាថាវាពិតជានឹងបណ្តាលឲ្យមានការកើនឡើងនោះទេ។ វាមានភាពខុសប្លែកគ្នាជាច្រើនដែលមិនត្រូវបានគេរាប់បញ្ចូលនៅក្នុងហ្សែនដែលគេស្គាល់៕