ជំងឺឈឺក្បាលប្រកាំង គឺជាជំងឺសរសៃប្រសាទ ដែលបណ្តាលឲ្យឈឺក្បាលខ្លាំង ហើយអស់កម្លាំង។ រោគសញ្ញានៃជំងឺនេះអាចចាប់ផ្តើមពីមួយទៅពីរថ្ងៃ មុនពេលឈឺក្បាលដោយខ្លួនឯង។
គន្លឹះងាយៗ ដើម្បីដោះស្រាយការឈឺក្បាលប្រកាំង
- សម្រាកនៅក្នុងបន្ទប់ងងឹត និងស្ងប់ស្ងាត់
- អ្នកអាចស្អំទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់លើថ្ងាស និងក្បាលរបស់អ្នក
- ព្យាយាមធ្វើសមាធិដោយយកចិត្តទុកដាក់
- ប្រើក្លិនផ្កាក្រអូបក្នុងបន្ទប់
- រក្សាជាតិសំណើម និងការញ៉ាំជាតិទឹកឲ្យបានច្រើន
- ម៉ាស្សាក្បាលរបស់អ្នកថ្នមៗ
- ធ្វើលំហាត់ប្រាណជាប្រចាំ។
ការសម្រាក ការបន្ធូរអារម្មណ៍ និងការញ៉ាំថ្នាំបំបាត់ការឈឺចាប់ និងជំនួយកម្លាំងអាចជួយបន្ធូរបន្ថយអាការៈរបស់លោកអ្នកបាន។ អ្នកគួរតែទៅជួបគ្រូពេទ្យ ប្រសិនបើឈឺក្បាលចាប់ផ្តើមប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។
យ៉ាងណាមិញ យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់ ដើម្បីជួយឲ្យអ្នកមានកម្លាំង និងកាត់បន្ថយការប្រឈមទៅនឹងរោគប្រកាំង នោះគឺ Uvimag B6 ©។
Uvimag B6 © ជាឱសថសម្រាប់ព្យាបាលការអស់កម្លាំង ការឈឺសាច់ដុំ ធ្វើឲ្យគេងលក់ស្រួល និងមានអារម្មណ៍ល្អ។ Uvimag B6 © ក៏ជាឱសថដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលរោគរមួលក្រពើ ឬការរមួលសាច់ដុំនៅពេលយប់។
សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕