ទាំងនេះ គឺជាវិធីដើម្បីឲ្យអ្នកយល់ពីអ្វីដែលកូនអ្នកកំពុងនិយាយ ឬឆ្លើយតបមកវិញ។
ការរៀនច្រៀង
ជាធម្មតា កូនក្មេងយកចិត្តទុកដាក់លើសំលេងចំរៀង ដូច្មោះការស្ដាប់សំលេងចំរៀងជួយឲ្យកូនអ្នករៀនថាតាមភាសាដែលគេបានលឺ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការអធិប្បាយពាក្យនីមួយៗ
ត្រូវសង្កេតមើលអ្វីដែលកូនអ្នកកំពុងសំលឹងមើល ហើយនិយាយពាក្យទាំងនោះឲ្យខ្លាំងៗដូចជា នោះជាឆ្កែ ឬឡាននោះលឺខ្លាំងម្លេះ។ វាជួយឲ្យកូនអ្នកចាប់អារម្មណ៍ពីអ្វីកំពុងតែគិត ហើយចាប់ផ្ដើមថាតាម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ធ្វើតាមការសំលឹងរបស់កូនអ្នក
នៅពេលកូនអ្នកអាយុបាន ៨ ខែ គឺគេអាចសំលឹងមើលអ្វីដែលអ្នកបង្ហាញបាន។ ឧទាហរណ៍ វាជាបាល់មែនឬទេ? តើកូនអាចមើលឃើញបាល់ទេ? វាជួយឲ្យកូនអ្នកយកចិត្តទុកដាក់ និងព្យាយាមទាក់ទងអ្នក។
ផ្ដល់វេន
បន្ទាប់ពីនិយាយអ្វីទៅកាន់កូនអ្នក បើគេថាតាម អ្នកត្រូវញញឹម ឬសំលឹងមើលពេលកូនអ្នកកំពុងនិយាយ។ អ្នកត្រូវនិយាយពាក្យណាខ្លីៗ ហើយត្រូវបង្ហាញថាការទំនាក់ទំនងជាការសប្បាយរីករាយ៕