ការផោម គឺជាមុខងារធម្មជាតិរបស់រាងកាយ ដែលកើតឡើងនៅពេលអាហារឆ្លងកាត់ប្រពន្ធ័រំលាយអាហារ។ បាក់តេរីនៅក្នុងពោះវៀនបំបែកសារធាតុចិញ្ចឹមដែលសេសសល់ដូចជាជាតិសរសៃ និងកាបូអ៊ីដ្រាតដែលមិនអាចស្រូបចូលរាងកាយបាន ហើយបង្កើតជាឧស្ម័នស្ពាន់ធ័រដែលមានក្លិន និងឧស្ម័នយ៉ាងច្រើនដែលគេហៅថា ផោម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការផោម កើតមកពីការលេបខ្យល់ក្នុងបរិយាកាស ហើយការញ៉ាំអាហារដែលមានស្ពាន់ធ័រខ្ពស់ដូចជាផ្កាខាត់ណា គ្រាប់អាល់មុន និងសណ្ដែកបណ្ដុះ ព្រមទាំងជាតិស្ពាន់ធ័រនៅក្នុងសាច់ និងទឹកដោះគោអាចធ្វើឲ្យផោមមានក្លិនមិនល្អ។
តើអ្នកដឹងទេថា ជាមធ្យមមនុស្សម្នាក់ផោមលើសពី ១០ ដងក្នុងមួយថ្ងៃ ហើយក្នុង ២៤ ម៉ោងជាមធ្យមមនុស្សម្នាក់បញ្ចេញឧស្ម័ន ២ លីត្រ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការបញ្ចេញឧស្ម័នលើសលប់អាចបញ្ជាក់ថាអ្នកមានបញ្ហាពោះវៀន ដែលបណ្ដាលពីផលរំខាននៃការញ៉ាំទឹកដោះគោ ឬអាហារនានា។
មនុស្សប្រុសផោមច្រើនជាងមនុស្សស្រី ពីព្រោះមនុស្សប្រុសញ៉ាំលឿនជាងមនុស្សស្រី ហើយមនុស្សស្រីមានការអៀនខ្មាសពេលផោម ហើយការញ៉ាំស្ករគ្រាប់ ឬស្ករកៅស៊ូទំពារអាចធ្វើផោមច្រើនផងដែរ៕