វិធីសាស្រ្តងាយៗខាងក្រោមនេះ អាចជួយឲ្យស្ត្រីជាម្តាយបាត់ទុក្ខកង្វល់តាមរយៈការជួយសម្រកក្បាលពោះក្រោយសម្រាលកូនរួច ៖
• ត្រូវសម្រាក និងរង់ចាំមួយរយៈ
វាត្រូវការពេលវេលាយូរគួរសម ដើម្បីឲ្យរាងកាយត្រលប់មកភាពប្រក្រតីវិញ ដោយសារតែការផ្លាស់ប្ដូរយ៉ាងច្រើនក្នុងរយៈពេលជាង ៩ ខែមកនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការធ្វើលំហាត់ប្រាណ
អ្នកអាចចាប់ផ្ដើមដោយដើរជុំរិញផ្ទះឲ្យបានយ៉ាងតិច ៣០ ជំហានឬការហាត់យូហ្គាក្រោយសម្រាល ឬការរាំតាមចង្វាក់ភ្លេងដែលគ្រូពេទ្យបានណែនាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• បរិភោគឲ្យតិច តែញឹកញាប់
មិនត្រូវរង់ចាំរហូតដល់ឃ្លាននោះទេ គឺអ្នកត្រូវទទួលទានអាហារឲ្យបានយ៉ាងតិច ៥ ដងក្នុងមួយថ្ងៃ ដើម្បីឲ្យមានការរំលាយអាហារបានល្អ ហើយត្រូវជៀសវាងការញ៉ាំច្រើនពេក។
• អាហារសម្រន់ដរ័យឆ្លាត
ត្រូវជំនួសអាហារសម្រន់ផ្អែមៗមកជាផ្លែឈើវិញ ហើយត្រូវជ្រើសយកអាហារសម្រន់មានជាតិសសៃច្រើន និងជាតិខ្លាញ់ទាប។
• ការញ៉ាំទឹកឲ្យបានច្រើន
ជាតិទឹកជួយសម្រកទម្ងន់ ជំនួយដល់ការរំលាយអាហារ និងកាត់បន្ថយការឃ្លានដោយត្រូវញ៉ាំទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃ៕