អ័រម៉ូនតេស្តូស្តេរ៉ូនចំពោះស្ត្រីបញ្ចេញពីក្រពេញអូវែ និងក្រពេញនៅលើតម្រងនោម។ វាកើនឡើងនៅពេលពេញវ័យ និងពេលមានផ្ទៃពោះ ហើយថយចុះពេលចាស់ និងពេលអស់រដូវ។ តែបើវាថយចុះភ្លាមៗនោះ វាបណ្ដាលឲ្យមានសញ្ញាដូចជា ៖

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

• អស់កំលាំង ៖ វាធ្វើឲ្យអ្នកពិបាកងើបពីគេងនៅពេលព្រឹក ឬមានអារម្មណ៍ថាអស់កម្លាំងដូចធ្វើការហត់ពេញមួយថ្ងៃ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• ការរំខានដំណេក ៖ វាធ្វើឲ្យអ្នកគេងមិនលក់ បាត់ដង្ហើមពេលគេង ភ្ញាក់ញឹកញាប់ពេលគេង និងសញ្ញារំខានដំណេកពេលយប់ផ្សេងទៀត។

• កើនទម្ងន់ ៖ វាធ្វើឲ្យមានបំលាស់ប្ដូរសាច់ដុំ និងដង់ស៊ីតេឆ្អឹង ដែលធ្វើឲ្យប៉ះពាល់ដល់រូបរាង និងលក្ខណៈរបស់រាងកាយ។

• បាត់បង់ចំណង់ផ្លូវភេទ ៖ ការបាត់បង់ចំនង់ផ្លូវភេទ និងភាពស្ងួតនៃទ្វារមាសធ្វើឲ្យអ្នកកើតមានភាពឈឺចាប់នៅពេលរួមភេទ និងបាត់បង់អារម្មរណ៍ផ្លូវភេទ។

• បាក់ទឺកចិត្ត ៖ ការបាក់ទឺកចិត្តុ ការឆេវឆាវ និងការឆាប់ខឺងអាចកើតមានឡើង។

• រដូវមិនទៀងទាត់ ៖ វាធ្វើឲ្យមានភាពមិនប្រក្រតីនៃវដ្ដរដូវ និងការមករដូវតិចជាងធម្មតា។

• ជ្រុះសក់ ៖ អ័រម៉ូនតេស្តូស្តេរ៉ូនជាអ្នកផលិត និងថែទាំសក់។ បើអ្នកថយចុះអ័រម៉ូននេះ វាធ្វើឲ្យរមាស់ស្បែកក្បាល ជ្រុះសក់ និងទំពែក៕