ស្ត្រីជាច្រើនបានស្លាប់ដោយសារជំងឺមហារីកសុដន់ជារៀងរាល់ឆ្នាំ។ ការរកឃើញនៅដំណាក់កាលដំបូង និងការព្យាបាលទាន់ពេលធ្វើឲ្យអ្នកមានឱកាសជាខ្ពស់។ គ្មានវិធីណាច្បាស់លាស់ ដើម្បីការពារជំងឺមហារីកសុដន់បានទេ តែមានគន្លឹះខ្លះៗដើម្បីការពារខ្លួនប្រឆាំងនឹងជំងឺមហារីកសុដន់ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការធ្វើលំហាត់ប្រាណ ៖ វាជួយឲ្យប្រពន្ធ័ភាពស៊ាំរាងកាយរឹងមាំ។
• កំណត់ការញ៉ាំជាតិអាល់កុល ៖ ការញ៉ាំជាតិអាល់កុលច្រើនជំរុញឲ្យកើតមានជំងឺមហារីកសុដន់ ប៉ុន្តែការញ៉ាំជាតិអាល់កុលតិចតួចអាចការពារខ្លួនប្រឆាំងនឹងជំងឺមហារីកសុដន់។
• ការញ៉ាំបន្លែ និងផ្លែឈើគ្រប់គ្រាន់អាចជួយការពារខ្លួនប្រឆាំងនឹងជំងឺមហារីកសុដន់ដោយសារវាផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ប្រវត្តិក្រុមគ្រួសារ ៖ ជំងឺមហារីកសុដន់អាចជាជំងឺតំណរពូជដោយសារបំរែបំរួលហ្សែន។ តែវាអាចកើតឡើងប្រហែល ៥-១៥%។
• ការពិនិត្យរកដុំឲ្យបានទៀងទាត់ ៖ វាជួយឲ្យអ្នកដឹងពីបម្រែប្រួលសុដន់ដូចជា ដង់ស៊ីតេ រូបរាង និងភាពតឹងណែននៃសុដន់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• គោលដៅដើម្បីរកឃើញដំបូង គឺអ្នកត្រូវថតសុដន់ (mammogram) ឲ្យបានទៀងទាត់នៅពេលអ្នកមានអាយុ ៤០-៥០ ឆ្នាំ ហើយត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីការពិនិត្យរកជំងឺមហារីកសុដន់។
• ត្រូវយកចិត្តទុកដាក់លើទម្ងន់ ៖ ការលើសទម្ងន់ធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីកសុដន់៕