ការអានសៀវភៅរឿងនិទានមុនចូលគេងទៅកាន់ទារកដែលទើបនឹងកើតអាចជំរុញវាក្យសព្ទរបស់កូនអ្នកបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកជំនាញបាននិយាយថា ការអានទៅកាន់កូនរបស់អ្នកឲ្យបានឆាប់នៅពេលដែលកូនអ្នកបានកើតអាចជួយបង្កើនភាពជោគជ័យនៃការសិក្សារបស់ពួកគេបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បណ្ឌិត្យសភាអាមេរិកផ្នែកជំងឺកុមារបានប្រកាសព័ត៌មានមួយថា ការអានទៅកាន់កូនរបស់អ្នក សូម្បីតែគេនៅជាទារកក៏ដោយ វាអាចជួយកសាងនូវជំនាញវាក្យសព្ទ និងការទំនាក់ទំនងដ៏ល្អ ដែលនាំឲ្យទទួលបានភាពជោគជ័យបន្ថែមទៀតនៅក្នុងការសិក្សារបស់កូនអ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកមិនអាចបង្រៀនកូនអ្នកនៅអាយុពីរខែពីរបៀបអាននៅឡើយទេ តែវាអាចធ្វើឲ្យកូនរបស់អ្នកឆ្លាត និងប្រាជ្ញាវៀងវៃ។
ផ្ទុយទៅវិញ ក្រុមគ្រួសារមួយចំនួនមិនបានខ្វាយខ្វល់ពីការប្រាស្រ័យទាក់ទងជាមួយកូនតូចរបស់ពួកគេនោះទេ។ ពួកគេបែរជាបង្កើតការសប្បាយរីករាយជាមួយទារកដោយឧបករណ៍លេងគ្រប់ប្រភេទទៅវិញ។ ហើយវាបានរំខានដល់ការអភិវឌ្ឍន៍របស់ទារកផងដែរ។
ការអានរឿងនិទានមុនចូលគេង គឺជាវិធីដ៏ល្អ ដើម្បីជួយកូនរបស់អ្នកបានសម្រាកមុនពេលគេង និងអាចក្លាយជាទម្លាប់ល្អមួយមុនពេលការចូលគេងរបស់កូនតូចអ្នក៕