ការរួមភេទរបស់អ្នកអាចនឹងមានភាពអស្ចារ្យ ប៉ុន្តែបើសិនជាអ្នកចង់បង្កើនកម្តៅវាកាន់តែខ្លាំងទៀតនោះ អ្នកត្រូវតែគិតអំពីបរិយាកាសផង។ ពិតណាស់ បើសិនជា អ្នកទាំងពីរមានអារម្មណ៍ហើយ ទោះបីជាបន្ទប់រៀងរញ៉េរញ៉ៃបន្តិចក៏មិនអីដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែ ករណីបរិយាកាសត្រឹមត្រូវវិញវានឹងប្រាកដថា ជីវិតផ្លូវភេទរបស់អ្នកកាន់តែពុកកញ្ជ្រោលបានមួយកម្រិតទៀតជាមិនខាន។ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរតែបន្ថែមនៅក្នុងបន្ទប់គេងបើសិនជាចង់ឲ្យជីវិតផ្លូវភេទកាន់តែពុះកញ្ជ្រោល និងអស្ចារ្យថែមមួយកម្រិតទៀត។
អ៊ុចទៀនដែលមានក្លិនក្រអូប
ដំបូងឡើយ ចូរប្រាកដថា ដៃគូអ្នកមិនមានបញ្ហាអាឡែហ្ស៊ីនឹងក្លិននេះទេ។ បើសិនជាមិនមានទេនោះ អ្នកអាចអ៊ុចទៀនពីរបីដើមដែលមានក្លិនផ្កាកូឡាបក្នុងបន្ទប់ និងក្បែគ្រែរបស់អ្នកទាំងពីរទៅ ព្រោះវានឹងជួយឲ្យមានអារម្មណ៍ត្រេកត្រអាលភ្លៀមបាន។
កម្រាលពូក
ធម្មតាបើសិនជាកម្រាលពូកមានការប្រឡាក់ ឬគេងមិនស្រួលទេនោះ យកល្អអ្នកគួរតែឧស្សាហ៍បោកវា ឬជ្រើសរើសកម្រាលពូកថ្មីណាមួយដែលអ្នកយល់ថាផ្តល់ផាសុកភាពល្អជាង ដើម្បីជំរុញដល់អារម្មណ៍អ្នកកាន់តែខ្លាំង។
មើលកុនសិចជាមួយគ្នា
មែនហើយ កុំអាលគិតប្តេសផ្តាសថា ខ្ញុំសរសេរនេះខុសអីណា។ ពិតណាស់ រឿងនេះមិនមែនចង់និយាយថា ការមើលកុនសិចធ្វើឲ្យរំខានដល់បរិយាកាសដ៏រ៉ូម៉ែនទិចរបស់អ្នកទាំងនោះទេ។ ប៉ុន្តែការមើលមុនពេលចាប់ផ្តើម អាចក្លាយទៅជាការបរបោសអង្អែលអារម្មណ៍ដ៏អស្ចារ្យដែល ទៅដុតអារម្មណ៍កាន់តែពុះកញ្ជ្រោលក្នុងពេលប្រតិបត្តិការណ៍ពិតៗ។
ញ៉ាំស្រាក្រហម
មែនហើយ អ្នកមិនអាចភ្លេចរឿងនេះបានទេ។ ស្រាក្រហមមួយដបគួរតែមាននៅក្នុងផ្ទះជានិច្ច។ ទោះបីជាការសិក្សាក៏បានបង្ហាញដែរថា ការញ៉ាំស្រាក្រហមក្នុងកម្រិតមធ្យមអាចជួយបង្កើនមុខងារផ្លូវភេទរបស់ស្រ្តីកាន់តែខ្បស់ ពង្រឹងដល់ចំណង់ផ្លូវភេទ ការចេញទឹករំអិល និងសកម្មភាពផ្លូវភេទទាំងអស់តែម្តង។
ត្រូវមានស្រោមអនាម័យតាមខ្លួនជាប់
យកល្អគួរតែរក្សាស្រោមអនាម័យនៅក្នុងថតតុក្បែរគ្រែគេងជានិច្ចផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាអ្នកមិនមានគម្រោងមានផ្ទៃពោះទេ អ្នកត្រូវតែប្រើស្រោមអនាម័យនេះ ដើម្បីកុំឲ្យមានបញ្ហានៅថ្ងៃក្រោយបាន៕