មិនខ្វល់ថាជំងឺដំបៅក្រពះបង្កឡើងដោយមូលហេតុអ្វីទេ វានៅតែអាចនាំឲ្យមានអាការៈឈឺពោះធ្ងន់ធ្ងរ ចង្អោ និងករណីធ្ងន់ធ្ងរអាចមានឈាមក្នុងលាមកទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីបង្ការជំងឺនេះ អ្នកគួរតែធ្វើទៅតាមគន្លឹះដ៏ជំនាញដូចខាងក្រោមនេះ៖
ញ៉ាំទឹកសុទ្ធនិងទឹកឆ្អិន
មែនហើយ ការញ៉ាំទឹកសុទ្ធ ទឹកចម្រោះ និងទឹកស្អាតគឺជារឿងសំខាន់ ព្រោះថាវាអាចជួយបង្ការបាក់តេរីមិនឲ្យឆ្លងចូលទៅក្នុងខ្លួនអ្នក ព្រមទាំងបង្កជំងឺកាន់តែធ្ងន់ធ្ងរបាន។ ជាមួយគ្នានេះដែរ ការញ៉ាំទឹកច្រើនអាចជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនពីការក្អួត ឬរាកដែរ។
ចៀសវាងការញ៉ាំអាហារក្រៅផ្ទះ
ការញ៉ាំអាហារនៅក្រៅផ្ទះអាចជារឿងមួយគួរតែចៀសវាងដែរ ព្រោះថាអ្នកអាចនឹងប្រឈមការញ៉ាំបន្លែឆៅ និងផ្លែឈើដែលលាងមិនបានស្អាតល្អ។
លាងដៃញឹកញាប់
បើសិនជាអ្នកត្រឡប់មកផ្ទះវិញ ឬនឹងត្រូវញ៉ាំអាហារមែននោះ ចូរចាំថា អ្នកត្រូវលងសម្អាតដៃមុនគេជាមួយទឹក និងសាប៊ូដើម្បីកាត់បន្ថយបាក់តេរីបង្កជំងឺ។ ជមួយគ្នានេះដែរ ចូរប្រាកដថា អ្នកបានលាងដៃមុនពេល និងក្រោយញ៉ាំអាហាររួចដែរ។
ចៀសវាងផ្សំថ្នាំលេបដោយខ្លួនឯង
ភាគច្រើនថ្នាំបំបាត់ការឈឺចាប់ដែលគ្មានវេជ្ជបញ្ជាដែលមានប្រភេទថ្នាំ អាស្ពីរីន និងក្រុមថ្នាំ NSAIDs ត្រុវបានគេស្គាល់ថាជាដើមហេតុនាំឲ្យរលាកក្រពះបាន។ ដើម្បីកុំឲ្យមានរឿងនេះកើតឡើង ចូរញ៉ាំថ្នាំក្រោយពីញ៉ាំអាហាររួចវិញ។ ជាមួយគ្នានេះដែរ ការប្រើប្រាស់ថ្នាំបន្សាបអាស៊ីតក្រពះញឹកញាប់ និងរយៈពេលយូរពេកក៏អាចបង្កជំងឺដំបៅក្រពះបានដែរ។ ដូច្នេះហើយចូរចាំថា ត្រូវការជួបគ្រូពេទ្យជានិច្ចមុនពេលប្រើថ្នាំគ្រប់ប្រភេទ។
ឈប់ញ៉ាំគ្រឿងស្រវឹង
ការដែលរស់នៅដោយការញ៉ាំគ្រឿងស្រវឹងពេលមានដំបៅក្រពះ មិនត្រឹមតែធ្វើឲ្យជំងឺមិនងាយជាទេ តែក៏នាំឲ្យឆាប់ស្លាប់ផងដែរព្រោះវាធ្វើឲ្យខ្សោះជាតិទឹកខ្លាំង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរជំនួសមកវិញដោយការញ៉ាំទឹកអំបិលឡមៗវិញទៅ៕