សម្រាប់ទារកភាគច្រើន តែងតែឃើញមានដុះធ្មេញចបកាប់ពីរគ្រាប់ដំបូងគេង។ ថ្វីបើទារកនឹងមិនឃើញដុះធ្មេញច្រើនក្នុងរយៈពេលច្រើនខែក៏ដោយ តែវានៅតែជារឿងសំខាន់ទៀតសម្រាប់ឪពុកម្តាយត្រូវដឹងអំពីរបៀបថែរក្សាធ្មេញរបស់កូន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាការពិតមួយចំនួនទាក់ទងនឹងធ្មេញដំបូងរបស់ទារក៖
- ទារកភាគច្រើនដុះធ្មេញនៅចន្លោះអាយុ ៦ ទៅ១២ខែ។
- ជាតិហ្ល័រអូរ៉ាយគួរតែមានក្នុងថ្នាំដុសធ្មេញរបស់កូននៅពេលគេអាយុបាន ៦ខែ។
- ការម៉ាស្សាអញ្ចាញធ្មេញកូនអាចជួយសម្រួលដល់ការឈឺធ្មេញរបស់ទារកបាន។
- មិនត្រូវប្រើប្រាស់ថ្នាំបំបាត់ឈឺធ្មេញ ឬជែលដែលមានជាតិ Benzocaineឡើយ។
- ចូរដុសសម្អាតធ្មេញកូនឲ្យបានពីរដងក្នុងមួយថ្ងៃជាមួយនឹងថ្នាំដុសធ្មេញមានជាតិហ្ល័រអូរ៉ាយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរធ្វើការណាត់ជួបជាមួយពេទ្យធ្មេញជាលើកដំបូងនៅពេលចាប់ផ្តើមឃើញពន្លកធ្មេញកូនដុះមកហើយ៕