មនុស្សជាច្រើនដែលមានបញ្ហារីកសរសៃវ៉ែនធំៗនៅជើងច្រើនតែមិនសូវទៅណាមកណាបានច្រើនឡើយ ប៉ុន្តែវាក៏ជារឿងសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីវិធីសាស្រ្តព្យាបាលបែបធម្មជាតិមួយចំពោះករណីសរសៃវ៉ែននៅជើងរីកធំៗបែបនេះ។
តើសរសៃវ៉ែននៅជើងរីកធំៗបែបនេះកើតឡើងដូចម្តេចទៅ?
ការរីកធំរបស់សរសៃវ៉ែននៅជើងបែបនេះច្រើនតែត្រូវបានគេដឹងថាជាហេតុនាំឲ្យឈឺចាប់ខ្លាំង ហើយបង្កឡើងដោយសារភាពចុះខ្សោយរបស់សរសៃឈាមវ៉ែននោះតែម្តង។ ជំងឺនេះច្រើនតែកើតជាញឹកញាប់លើមនុស្សស្រី ជាពិសេសលើអ្នកដែលកើតមកមានសរសៃវ៉ែនខ្សោយពីកំណើតតែម្តង ប៉ុន្តែវាក៏កើតឡើងច្រើនលើស្រ្តីមានផ្ទៃពោះ មានការរលាកនៅសរសៃវ៉ែន ឈរយូៗ និងមានសម្ពាធខ្លាំងពេកក្នុងពោះ។
តើគួរបង្ការការរីកធំរបស់សរសៃវ៉ែនបែបនេះដូចម្តេចទៅ?
បើសិនជាអ្នកជាមនុស្សងាយនឹងមានការរីកធំរបស់សរសៃវ៉ែនមែននោះ វិធីសាស្រ្តដ៏មានប្រសិទ្ធភាព និងញឹកញាប់បំផុតក្នុងការបង្ការនោះគឺ កុំឈរយូរពេក ឧស្សាហ៍សម្រាកជើង ហើយត្រូវដាក់ជើងឲ្យខ្ពស់។ ជាមួយគ្នានេះដែរ ចូរចៀសវាងការលើករបស់ធ្ងន់ៗ។
វិធីព្យាបាលការរីកធំរបស់សរសៃវ៉ែនបែបធម្មជាតិ
ចូរដាក់ចំណិតក្រូចឆ្មារាងមូលនៅលើកន្លែងដែលរីកសរសៃវ៉ែននោះ ហើយយកក្រដាកមកបិតពីលើ បន្ទាប់មកយកបត់រុំយឺតរុំពីលើបន្ថែម។ ក្នុងករណីធ្ងន់ធ្ងរ អ្នកអាចប្រើវិធីរុំបែបនេះឲ្យបានច្រើនដងក្នុងមួយថ្ងៃ។
អ្នកក៏អាចជ្រលួកស្លឹកស្ពៃក្តោបជាមួយប្រេងអូលីវហើយទុកចោលរយៈពេលមួយម៉ោង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បន្ទាប់មកចូរដាក់ម្សៅ Baking Soda កូរលាយជាមួយនឹងទឹកក្រូចឆ្មាបន្ថែមទៀត។ យកល្បាយទាំងអស់មកលាបពីលើសរសៃវ៉ែនដែលកំពុងតែឈឺ និងរីកធំនោះ៕